ព័ត៌មានអន្ដរជាតិ
ចិន បញ្ជូនអវកាសយានិកជាជនស៊ីវិលលើកដំបូងទៅកាន់ស្ថានីយអវកាស
ចិនបានបញ្ជូនអវកាសយានិកចំនួន ៣ នាក់ទៅកាន់គន្លងតារាវិថីនៅក្នុងបេសកកម្មបាញ់បង្ហោះយាន Shenzhou-16 ទៅកាន់ស្ថានីយអវកាសរបស់ខ្លួនដើម្បីជាការប្ដូរវេនស្នាក់នៅ ហើយវាក៏ជាជំហានឆ្ពោះទៅមុខមួយទៀតសម្រាប់កម្មវិធីអវកាសដែលគ្រោងហោះទៅជាន់ដីឋានព្រះចន្ទនៅឆ្នាំ ២០៣០ ។

អវកាសយានិកនៃយាន Shenzhou-16 ចំនួន ៣ នាក់បានហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅវាលខ្សាច់នៃខេត្ត Gansu របស់ប្រទេសចិន នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីឆ្ពោះទៅកាន់ស្ថានីយអវកាស Tiangong ។
ក្នុងចំណោមនាវិកទាំង ៣ នាក់នោះ មានម្នាក់គឺជាជនស៊ីវិល ហើយវាក៏ជាលើកដំបូងផងដែរដែលមានជនស៊ីវិលចូលរួមក្នុងបេសកកម្មហោះចូលទៅស្ថានីយអវកាសរបស់ចិន ហើយពួកគេនឹងស្នាក់នៅរយៈពេល ៥ ខែ ដើម្បីជំនួសអវកាសយានិកដែលបានបញ្ចប់បេសកកម្មនៅទីនោះ ។

ដោយឡែកចំពោះមហិច្ឆតាដែលចិនមានបំណងបញ្ជូនអាវកាសយានិករបស់ខ្លួនទៅជាន់ដីនៅឋានព្រះចន្ទជាលើកដំបូងនៅក្នុងឆ្នាំ ២០៣០ នោះ, លោក Lin Xiqiang នាយករងនៃទីភ្នាក់ងារអវកាសចិននិយាយថា យើងមានគោលដៅរួមរួចហើយ ហើយយើងក៏នឹងបង្កើតប្រព័ន្ធរស់នៅក្នុងរយៈពេលខ្លីសម្រាប់នាវិក ដើម្បីធ្វើការស្រាវជ្រាវសំណាកផ្សេងៗលើផ្ទៃនៃឋានព្រះចន្ទផងដែរ ។
បន្ថែមពីលើការបាញ់បង្ហោះយាន Shenzhou-16 នេះដែរ ចិនក៏បានបាញ់បង្ហោះយានដឹកទំនិញ Tianzhou-6 មួយទៀតកាលពីដើមខែនេះ ហើយត្រៀមនឹងបាញ់បង្ហោះយានអវកាស Shenzhou-17 នៅចុងឆ្នាំនេះផងដែរ ។

គួរឲ្យដឹងថា ចិនបានជំរុញសមត្ថភាពរបស់ខ្លួនកាន់តែឆាប់រហ័សទៅលើកម្មវិធីអវកាស ដើម្បីប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ ជាពិសេស អាមេរិក និងរុស្ស៊ី ខណៈកាលពីឆ្នាំមុន ចិនក៏ទើបតែបានបញ្ចប់ការសាងសង់យ៉ាងជោគជ័យលើស្ថានីយ៍អវកាស Tiangong ផងដែរ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ CNN
ចុចអាន ៖ ចិន ផលិតវ៉ាក់សាំងថ្មីច្រើនប្រភេទ ខណៈករណីឆ្លងកូវីដ ផ្ទុះឡើងខ្លាំង

-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក