ព័ត៌មានអន្ដរជាតិ
ទីក្រុងមូស្គូ រងការវាយប្រហារដោយយន្តហោះដ្រូន
អភិបាលក្រុងមូស្គូលោក Sergey Sobyanin បាននិយាយថា យន្តហោះដ្រូនបានវាយប្រហាររដ្ឋធានីរុស្ស៊ីកាលពីព្រឹកថ្ងៃអង្គារទី៣០ខែឧសភា (ពេលវេលានៅរុស្ស៊ី) ដោយបានបំផ្លាញអគារជាច្រើន។
ស្របពេលជាមួយគ្នានោះ លោក Sobyanin បានបញ្ជាឲ្យជម្លៀសប្រជាពលរដ្ឋ ចេញពីប្លុកផ្ទះល្វែងចំនួនពីរដែលត្រូវបានកំណត់គោលដៅ។
ដោយដកស្រង់ទិន្នន័យពីសេវាវេជ្ជសាស្ត្រក្រុង លោកអភិបាលបានគូសបញ្ជាក់ថា សម្រាប់អ្នកដែលរស់នៅក្នុងអគាររងការវាយប្រហារដោយយន្តហោះដ្រូន គឺគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។ លោកបន្ថែមថា មនុស្សពីរនាក់បានស្នើសុំជំនួយនៅកន្លែងកើតហេតុ ប៉ុន្តែគ្មានអ្នកណាម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនោះទេ។
ដោយឡែក មន្ត្រីជាន់ខ្ពស់ក្រុងម្នាក់ទៀតឈ្មោះ Andrey Vorobyov បានសរសេរនៅលើ Telegram ថា “យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស ខណៈពួកគេកំពុងហោះហើរឆ្ពោះទៅទីក្រុង”។
គួរបញ្ជាក់ថា ការវាយប្រហារនេះកើតឡើង បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកពីរគ្រឿង របស់អ៊ុយក្រែន បានប៉ុនប៉ងវាយប្រហារវិមានក្រឹមឡាំងកាលពីដើមខែនេះ។
ទីក្រុងមូស្គូ បានចោទប្រកាន់ទីក្រុងគៀវ ពីបទប៉ុនប៉ងធ្វើឃាតលោក ពូទីន និងបានប្តេជ្ញាសងសឹក។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងកៀវ បានបដិសេធទទួលខុសត្រូវ ហើយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បាននិយាយថា “យើងមិនបានវាយប្រហារលោក Putin ឬក្រុងមូស្គូឡើយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ទីក្រុងកៀវ រងការវាយប្រហារធ្ងន់ធ្ងរ ដោយយន្តហោះដ្រូន ២យប់ជាប់គ្នា
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន
-
នយោបាយ១ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ