KPT+
រកឃើញទឹកអប់អាយុកាល ២ ពាន់ឆ្នាំនៅ អេស្ប៉ាញ
ទឹកអប់មួយដបត្រូវអ្នកស្រាវជ្រាវជីកយកចេញពីផ្នូរស្ត្រីអភិជនម្នាក់នាសម័យរ៉ូម៉ាំង នៅទីក្រុង Seville ក្នុងស្ថានភាពមិនបាក់បែក ។
ផ្នូរដែលគេជីកគឺជាកម្មសិទ្ធិរបស់អភិជនមួយគ្រួសារ ចាប់តាំងពីការរកឃើញក្នុងឆ្នាំ ២០១៩ មក ផ្នូរនោះមិនដែរមានអ្នកប្លន់ឬជីកយកទ្រព្យសម្បត្តិសោះឡើយ ដូច្នេះកន្លែងបញ្ចុះសពរបស់ពួកគេពោរពេញដោយវត្ថុមានតម្លៃទាំងអស់មិនបាត់សូម្បីតែមួយ ។
ទឹកអប់ខាងលើជារបស់ស្ត្រីអភិជនម្នាក់ស្ថិតក្នុងវ័យ ៤០ ឆ្នាំ វាធ្វើពីថ្មក្វាតមានរូបឆ្លាក់ដោយដៃ ឆ្នុកបិទល្អឥតខ្ចោះធ្វើពីសារធាតុរ៉ែ dolomite និង bitumen tar ទើបអ្នកសិក្សាសន្និដ្ឋានថាជាទឹកអប់មានតម្លៃថ្លៃសម្រាប់អភិជន ។
ចំណែកក្លិនវិញត្រូវក្រុមអ្នកសិក្សាដឹកនាំដោយសាស្ត្រាចារ្យ José Rafael Ruiz Arrebola ធ្វើការពិសោធន៍ និងវិភាគយ៉ាងទូលំទូលាយដើម្បីដឹងពីវា ហើយរកឃើញថាធ្វើពីប្រេងបន្លែ ប្រេងអូលីវ និងក្លិន Patchouli ដែលជាប្រេងចម្រាញ់ចេញពី Pogostemon cablin រុក្ខជាតិដាំដុះដំបូងបំផុតនៅក្នុងប្រទេសឥណ្ឌា ។
មកទល់បច្ចុប្បន្ន ទឹកអប់ក្លិន Patchouli នៅតែពេញនិយមក្នុងចំណោមក្រុមមនុស្សអភិជនដដែល ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ