Connect with us

សេដ្ឋកិច្ច

បក្សលោក Pita និងភឿថៃ ប្រកាសផែនការដោះស្រាយបំណុលជូនពលរដ្ឋ

បានផុស

នៅ

​គណបក្សចលនាឆ្ពោះទៅមុខរបស់លោក Pita Limjaroenrat ​និងបក្ស​ភឿថៃបានប្រកាសពីផែនការដោះស្រាយបញ្ហាបំណុលដែលត្រូវបានចាត់ទុកថាជាបញ្ហាសំខាន់ផ្នែកសេដ្ឋកិច្ច ដល់ក្រុមគ្រួសារដែលកំពុងជាប់ធ្ងន់ក ខណៈបច្ចុប្បន្នមានកម្រិតបំណុលរហូតដល់ ១៥.០៩ ពាន់ពាន់លានបាត (៤៣៣ ពាន់លានដុល្លារ) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលនយោបាយដោះស្រាយបំណុលរបស់គណបក្សចលនាឆ្ពោះទៅមុខ​ គឺដើម្បីប្រកាសសង្គ្រាមលើបំណុលក្រៅផ្លូវការ​​ ដោយបែងចែកថវិកាចំនួន ១០ ពាន់លានបាត (២៨៦ លានដុល្លារ) សម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុល ឬការបង្វិលសង ។

ការអនុវត្តវិធានការដែលនឹងមានការចូលរួមពីការិយាល័យនាយករដ្ឋមន្ត្រី អគ្គស្នងការនគរបាលជាតិ ការិយាល័យអគ្គព្រះរាជអាជ្ញា នាយកដ្ឋានចំណូល និងនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) គឺដើម្បីធ្វើការចរចាជាមួយម្ចាស់បំណុល ក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញតាមលំដាប់លំដោយ ដើម្បីជួយកូនបំណុលក្នុងការសងផងដែរ ។

សម្រាប់គ្រូបង្រៀនរដ្ឋ​ដែលមានបំណុលខ្ពស់ ​គណបក្សចលនាឆ្ពោះទៅមុខ​ នឹងរៀបចំរចនាសម្ព័ន្ធបំណុលថ្មី ដែលបង្រួបបង្រួមបំណុលពីស្ថាប័នហិរញ្ញវត្ថុ និងសហករណ៍គ្រូបង្រៀន ទៅជាបំណុលតែមួយ ។ បំណុលរបស់គ្រូបង្រៀនម្នាក់ៗ ​ត្រូវឆ្លងកាត់​ធនាគារពាណិជ្ជដើម្បីវាយតម្លៃពីហានិភ័យនៃការផ្តល់ប្រាក់កម្ចីលើសពីសមត្ថភាពសងត្រលប់ ហើយបំណុលអតិបរមាកំណត់លើការកាត់ប្រាក់បៀវត្សរ៍ គឺមិនឲ្យលើសពី ៧០ ភាគរយនៃប្រាក់ចំណូលប្រចាំខែឡើយ ខណៈអត្រាការប្រាក់នឹងត្រូវបានកាត់បន្ថយផងដែរ បើសិនជាមានប្រវត្តិសងល្អ ។

ចំណែកពលរដ្ឋដែលជំពាក់ប្រាក់ស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋ វិធានការក៏នឹងជួយដល់អ្នកដែលមានប្រវត្តិសងល្អដូចគ្នា ។ ប្រសិនបើពួកគេបានធ្វើការបង់ប្រាក់ទាន់ពេលវេលាលើសពី ១២ ខែ អត្រាការប្រាក់ត្រូវបានកាត់បន្ថយ ១០ ភាគរយ ហើយរដ្ឋាភិបាល​នឹង​ផ្តល់​ជំនួយ​ថវិកា​ដើម្បី​ប៉ះប៉ូវ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ជំនួស ។

ដោយឡែក គណបក្សភឿថៃវិញ គឺមានបំណងផ្អាកការសងបំណុលកសិកម្ម ខណៈមានកសិករថៃ​ជាង ៩០ ភាគរយ​បានជាប់បំណុល​ជាមធ្យមប្រហែល ៤៣០,០០០ បាត (១២,៣៤៥ ដុល្លារ) ក្នុងមួយគ្រួសារ ។

ជាមួយគោលនយោបាយនេះ កសិករនឹងទទួលបានរយៈពេលអនុគ្រោះ ៣ ឆ្នាំទាំងប្រាក់ដើម និងការប្រាក់ ហើយគណបក្សក៏នឹងជួយរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញផងដែរ ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេ ។

ក្រៅ​ពីកសិករ សហគ្រាសធុនតូច និងមធ្យម ដែលទទួលផលប៉ះពាល់ពីវិបត្តិកូវីដ ចំនួន ២.៣ លានកន្លែង និងតម្លៃបំណុលចំនួន ២០០ ពាន់លានបាត ស្មើជាង ៥.៧ ពាន់លានដុល្លារ ឬបំណុលដែលត្រូវបានចាត់ថ្នាក់ជាកម្ចីមិនដំណើរការ នឹងត្រូវផ្អាកសងរយៈពេល ១ ឆ្នាំ ។

ពាក់ព័ន្ធជាមួយបំណុលក្រៅផ្លូវការវិញ ដែលមានចំនួន​ ១.៤ លាននាក់ នឹងត្រូវចាត់ចែងចូលក្នុងប្រព័ន្ធឥណទានផ្លូវការតាមរយៈការប្រកួតប្រជែងជាមួយអ្នកផ្តល់ប្រាក់កម្ចីក្រៅផ្លូវការដោយផ្តល់អត្រាការប្រាក់ទាប និងសុវត្ថិភាពជាង ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Nation Thailand

ចុចអាន ៖ អនាគតនាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ ប្រាប់ឈ្មោះកោះដែលបក្សនឹងអនុវត្ត គោលនយោបាយតាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម