សន្តិសុខសង្គម
មណ្ឌល៩ ដែលប្រធានបក្សទាំង១៨ ឈរឈ្មោះប្រកួតប្រជែងការបោះឆ្នោតខាងមុខ
ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ មានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ។ ក្នុងនោះ រាជធានី-ខេត្តធំៗចំនួន៩ បានក្លាយជាមណ្ឌលឈរឈ្មោះបោះឆ្នោតរបស់ប្រធានគណបក្សទាំងនេះ ដើម្បីចូលរួមដណ្ដើមអាសនៈនៅក្នុងរដ្ឋសភា។
មណ្ឌលឈរឈ្មោះបោះឆ្នោតទាំង៩រាជធានី-ខេត្តនេះ រួមមាន មណ្ឌលរាជធានីភ្នំពេញ មណ្ឌលខេត្តកំពង់ចាម មណ្ឌលខេត្តកណ្ដាល មណ្ឌលខេត្តបន្ទាយមានជ័យ មណ្ឌលខេត្តសៀមរាប មណ្ឌលខេត្តព្រៃវែង មណ្ឌលខេត្តកំពង់ធំ មណ្ឌលខេត្តតាកែវ និងមណ្ឌលខេត្តត្បូងឃ្មុំ។
បញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលចេញផ្សាយដោយ គ.ជ.ប បានបង្ហាញឲ្យដឹងថា នៅមណ្ឌលខេត្តកណ្ដាល មានប្រធានគណបក្សចំនួន៣ បានឈរជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលនេះ គឺប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ និងប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ លោក អ៊ុន វិសុទ្ធគុន។
សម្រាប់ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស និងលោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានឈរឈ្មោះដណ្ដើមអាសនៈនៅមណ្ឌលរាជធានីភ្នំពេញ។
រីឯ មណ្ឌលខេត្តកំពង់ចាម ដែលមានកៅអី១០អាសនៈ គឺមានប្រធានគណបក្សចំនួន៣ ចូលរួមប្រកួតនៅមណ្ឌលនេះ គឺលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា និងប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់។ ចំណែក លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលខេត្តបន្ទាយមានជ័យ។
ដោយឡែកប្រធានគណបក្សចំនួន៥ផ្សេងទៀត រួមមាន លោក មាស បូពៅ ប្រធានគណបក្សកសិករ ឈរនៅមណ្ឌលខេត្តកំពង់ធំ លោកស្រី សឹង សុធី ប្រធានគណបក្សស្ត្រីដើម្បីស្រ្តី ឈរនៅមណ្ឌលខេត្តសៀមរាប លោក ហួន ច័ន្ទថុន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ឈរនៅមណ្ឌលខេត្តព្រៃវែង លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ ឈរនៅមណ្ឌលខេត្តតាកែវ និងលោក ប្លាង សីន ប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ឈរនៅមណ្ឌលខេត្តត្បូងឃ្មុំ។
ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍នោះ ចំណោមប្រធានគណបក្សទាំង១៨ មានតែប្រធានគណបក្សខ្មែរឈប់ក្រ លោក ក្រវ៉ាញ ដារ៉ន ដែលមិនឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតខាងមុខនេះឡើយ។ នេះបើយោងតាមបញ្ជីឈ្មោះផ្លូវការបេក្ខជនឈរឈ្មោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សខ្មែរឈប់ក្រ ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺមិនបានបង្ហាញឈ្មោះលោក ក្រវ៉ាញ ដារ៉ន នោះឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ