ជីវិតកម្សាន្ដ
ចាន់ សុផានី ត្រៀមឡាយឆ្លើយតបមនុស្សស្រីមួយចំនួនឆ្លៀតឱកាសជាន់ពន្លិចនាង និងកូន គ្មានអៀនខ្មាស
រហូតមកទល់ពេលនេះ រឿងរបស់អ្នកនាង ចាន់ សុផានី និងអតីតស្វាមីលោក កែ សុណ្ណារ៉េត ហៅហ្សូណូ នៅតែមានរលកកម្ដៅក្ដៅដូចបាយពុះលើបណ្ដាញសង្គមហ្វេសប៊ុក នាអំឡុងពេលជាច្រើនថ្ងៃចុងក្រោយនេះ ពាក់ព័ន្ធសំណើជួយចិញ្ចឹមកូនស្រីដែលជាដំណក់ឈាមរួមគ្នា។ ករណីនេះ បានធ្វើឲ្យមហាជនផ្ទុះការវែកញែកគ្រប់គ្នាចំពោះបញ្ហានេះ។

ជុំវិញបញ្ហានេះដែរគេកត់សម្គាល់ឃើញមានទាំងមតិលើកទឹកចិត្តអាណិតដល់អ្នកនាង ចាន់ សុផានី និងកូនស្រី ហើយក៏មានមតិខ្លះទៀតបានរិះគន់ទម្លាក់កំហុសមកលើនាង និងកូនស្រីផងដែរ។ ឃើញទង្វើនេះ ទើបធ្វើឲ្យអ្នកនាង ចាន់ សុផានី កើតក្ដីមិនពេញចិត្ត និងមានការហួសចិត្តខ្លាំង ប្រកាសត្រៀមឡាយឆ្លើយតបមនុស្សស្រីមួយចំនួនតូច ឆ្លៀតឱកាសជាន់ពន្លិចនាង និងកូន គ្មានអៀនខ្មាស។

អ្នកនាង ចាន់ សុផានី បានលើកឡើងថា «ថ្ងៃនេះ ខ្ញុំ នឹងឆ្លៀតរកពេលវេលាដ៏សមរម្យមួយ ដើម្បីឡាយតបទៅនឹងមនុស្សស្រីមួយចំនួនតូចដែលឆ្លៀតឱកាសជាន់ពន្លិចម្ដាយកូនខ្ញុំដោយគ្មានអៀនខ្មាសនូវទង្វើអសីលធម៌។ សូមពុកម៉ែបងប្អូនដែលមានសតិបញ្ញាដែលយល់ពីការឈឺចាប់ និងការប្រឹងប្រែងតស៊ូមិនគិតពីការហត់នឿយ ខិតខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យកូនបានរៀនសូត្រចេះដឹងនឹងគេតែម្នាក់ឯង ដើម្បីជាទំពាំងស្នងឫស្សីជាប្រយោជន៍ដល់សង្គមជាតិ បែរជាត្រូវមនុស្សអមិត្តប្រមាថមើលងាយកូនស្រីនាងខ្ញុំដូច្នេះ»។

អតីតតារាសម្ដែងអ្នកនាង ចាន់ សុផានី បានបន្ថែមថា «សូមពុកម៉ែបងប្អូនដែលជាមនុស្សល្អ ដែលមានការពិចារណា មេត្តាយោគយល់សន្ដោសប្រោសប្រណីដល់ក្មេងស្រីតូចនេះដោយអនុគ្រោះផង ដោយការអាណិតស្រឡាញ់ម្ដាយ មានមេត្តាចំពោះម្ដាយ ទើបកូនផ្កា ធ្វើនូវកំហុសដោយអចេតនាព្រោះគំនិតក្មេងខ្ចី»។

សូមបញ្ជាក់ថា ចំពោះរឿងរ៉ាវស្នេហារវាងតារាចម្រៀងហង្សមាសលោក ហ្សូណូ និងអ្នកនាង ចាន់ សុផានី គឺបានចែកផ្លូវគ្នាតាំងពីកូនស្រីរបស់ពួកគេមានអាយុជិត ៥ ឆ្នាំម្ល៉េះ។ ហើយថ្មីៗនេះ អ្នកនាង ចាន់ សុផានី ក៏បាននិយាយថា បច្ចុប្បន្ននាងកំពុងរស់នៅជីវភាពលំបាក អត់លុយបង់ថ្លៃផ្ទះជួល ហេតុនេះស្នើសុំឲ្យ ហ្សូណូ អន្តរាគមន៍ជួយចិញ្ចឹម និងទំនុកបម្រុងកូនឲ្យបានរៀនសូត្រទៅមុខទៀតផង ព្រោះនាងគ្មានលទ្ធភាពទេ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ