Connect with us

កីឡា

U-22 សិង្ហបុរី ត្រូវបានសហព័ន្ធដាក់ទណ្ឌកម្មចំពោះលទ្ធផល​អាក្រក់ក្នុងស៊ីហ្គេម២០២៣

បានផុស

នៅ

ក្រុមតោ​វ័យក្មេង​អាយុ​ក្រោម​២២​ឆ្នាំ​សិង្ហបុរី (U-22) កំពុងត្រូវបានដាក់ពិន័យសម្រាប់ការចេញទៅប្រកួតកីឡាអាស៊ីអាគ្នេយ៍មិន​ល្អ​របស់ពួកគេ ខណៈ​ប្រធានស្តីទីសមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) លោក Bernard Tan បានប្រាប់សារព័ត៌មាន​ CNA នៅក្នុងបទសម្ភាស​មួយថា ក្រុម Young Lions នឹងមិនចូលរួមក្នុងការប្រកួតអន្តរជាតិណាមួយឡើយ រហូតទាល់តែមានការពិនិត្យឡើងវិញអំពីបច្ចេកទេស។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បរាជ័យក្នុង​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅកម្ពុជា​បានបញ្ចប់ហើយរហូតដល់ពេលមួយ ក្រុម Young Lions មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួត។ លោកក៏បានប្រកាសផងដែរថា គណៈកម្មការ​ពិនិត្យបច្ចេកទេសកំពុងត្រូវបានដឹកនាំដោយអតីតគ្រូបង្វឹកជម្រើសជាតិលោក Jita Singh។

លោក Jita អាយុជិត៧៥ឆ្នាំកំពុងត្រូវបានជួយដោយអនុប្រធានសហព័ន្ធ Razali Saad និងសមាជិកក្រុមប្រឹក្សាសហព័ន្ធ Lim Tong Hai និង Harman Ali។ 

លោក​មិនដឹងថា FAS សម្រេចយ៉ាងណាឲ្យអ្នកទាំងបួននេះដឹកនាំការពិនិត្យឡើងវិញអំពី​យុទ្ធនាការស៊ីហ្គេមដ៏បរាជ័យនោះទេ។

ការបញ្ឈប់ក្រុម Young Lions ពីការចូលរួមក្នុងការប្រកួតអន្តរជាតិហាក់ដូចជាដាក់ទណ្ឌកម្ម​លើ​កីឡាករចំពោះ​បរាជ័យ​នៅស៊ីហ្គេមដែលពួកគេបានបញ្ចប់នៅបាតតារាង​ពូល B និងនៅបាតតារាងក្នុងចំណោមក្រុម​ចូលរួមទាំង១០។

ក្រុម Young Lions ដឹកនាំដោយ Philippe Aw ក៏បានចាញ់ម៉ាឡេស៊ី ៧-០ ហើយអាចត្រឹមតែស្មើជាមួយឡាវប៉ុណ្ណោះ ក្រៅពីនេះចាញ់ថៃ និងវៀតណាម ៣-១ ដូច​គ្នា។

ព្រឹត្តិការណ៍បន្ទាប់​សម្រាប់ក្រុម Young Lions នឹងរួមបញ្ចូលការប្រកួតជម្រុះយុវជនអាស៊ីអាយុក្រោម ២៣ឆ្នាំ (AFC U23) ​នៅខែកញ្ញា និងកីឡាអាស៊ី Asian Games នាពេលខាងមុខ នៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីខែកញ្ញា ដល់ខែតុលា៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ themonitor.sg

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ៖ វិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

សន្តិសុខសង្គម២០ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ៖ ក្រសួងមិនអនុញ្ញាតឲ្យដាក់បញ្ចូលការបង្រៀនភាសាវៀតណាមក្នុងកម្មវិធីសិក្សាចំណេះទូទៅឡើយ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

មនុស្ស ១ ០០០នាក់ ប្រហែលស្លាប់ ដោយសារព្យុះកំណាច វាយប្រហារដែនដីបារាំង នៅបរទេស

ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋាភិបាលរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី “ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាន”

ជីវិតកម្សាន្ដ១១ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានជាតិ២០ ម៉ោង មុន

មនុស្សយ៉ាងច្រើនកុះករ បានមកចូលរួមទស្សនា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅថ្ងៃចុងក្រោយនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាមត្រូវការ​លុយ ១៤ ប៊ីលាន​ដុល្លារ​ ដើ​ម្បី​សាងសង់ស្ថានីយសាកថ្ម EV ទូទាំងប្រទេស​

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

មនុស្ស ១ ០០០នាក់ ប្រហែលស្លាប់ ដោយសារព្យុះកំណាច វាយប្រហារដែនដីបារាំង នៅបរទេស

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ត្រៀមៗ Miss Mera អាចមានថ្នាក់អន្តរជាតិ ក្រោយ Kate Cat ឲ្យតម្រុយចំនួនប្រទេសដែលចូលរួម

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឆ្នាំ​២០២៤

Sokha Hotels

ព័ត៌មានពេញនិយម