KPT+
មិននឹកស្មានថា សារជាតិក្រពើភ្នំ ចេះស្រឡាញ់កូនដល់ម្លុឹង
ក្រពើ ត្រូវបានមហាជន ធ្វើបុរេនិច្ឆ័យថា ជាសត្វកាចសាហាវ ដ្បិតវាស៊ីសាច់ជាអាហារ។ ប៉ុន្តែនៅកម្ពុជាមាន ក្រពើ ២ ប្រទេទ ដែល ក្រពើភ្នំ ឬក្រពើត្រី ឬក្រពើទន្លេ (ឈ្មោះវិទ្យាសាស្រ្ត៖ crocodylussiamensis) មិនមានរូបរាងធំ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សដូច ក្រពើទឹកប្រៃ (crocodylus porosus) ទេ។ ចំណែកការរក្សាពងកូនរបស់ក្រពើភ្នំ ក៏គួរឱ្យចាប់អារម្មណ៍ដែរ។
ក្រសួងបរិស្ថាន បានឱ្យដឹងថា គេពុំដែលឃើញ ក្រពើភ្នំវាយប្រហារ ឬរំខានមនុស្សឡើយ លើកលែងតែយើងធ្វើឱ្យវាភ្ញាក់ ឬខឹងសម្បា។ ក្រពើភ្នំក្នុងធម្មជាតិនៅប្រទេសកម្ពុជា ភាគច្រើនស៊ីត្រី និងពស់ជាអាហារ ហើយពួកវាក៏ស៊ីក្តាម សត្វល្អិត បក្សី និងថនិកសត្វតូចៗផងដែរ។
ក្រពើភ្នំរស់នៅក្នុងធម្មជាតិ អាចបន្តពូជបាននៅអាយុប្រមាណជា ១៥ឆ្នាំ។ រដូវដោយ ញី-ឈ្មូលរបស់ក្រពើភ្នំ គឺចាប់ពីខែធ្នូ ដល់ខែមីនា ហើយជាទូទៅវាពាក់គ្នានៅក្នុងទឹកនាពេលយប់។
បន្ទាប់ពីពាក់គ្នាមួយខែក្រោយមក ក្រពើមេផលិតពងបានចំនួនពី ២០ ទៅ ៤០ពង។ ក្រពើញីធ្វើសំបុកជាពំនូកដោយប្រើប្រាស់មែកឈើ ស្លឹកឈើ និងស្មៅ ហើយនៅការពារសម្បុករហូតដល់ពងទាំងនោះញាស់ជាកូនក្រពើ នៅរយៈប្រមាណ ៨០ថ្ងៃ។
មេបាក្រពើភ្នំនឹងជួយបំបែកពងទាំងឡាយណាដែលពិបាកញាស់ចេញមកក្រៅ។ ពួកវាពាំពងដែលមិនទាន់ញាស់ចូលក្នុងទឹក ហើយបំបែកពងទាំងនោះ ដោយប្រើថ្គាមទាំងពីរយ៉ាងប្រុងប្រយ៉ាត់បំផុត ដើម្បីឱ្យកូនវាចេញមកក្រៅបាន។
ប្រភពព័ត៌មានដែលគួរជឿជាក់មួយបានឱ្យដឹងថា មានសំបុកក្រពើភ្នំក្នុងធម្មជាតិតែ ៥ ប៉ុណ្ណោះក្នុងមូយឆ្នាំនៅទូទាំងដែនជម្រករបស់វាទាំងមូល។
កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោក ប្រមាណជាង ៣០០ ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ ក្បាលប៉ុណ្ណោះ។ អស់រយៈពេលជាង ២០ ឆ្នាំមកនេះ គម្រោងអភិរក្សក្រពើកម្ពុជាបាន និងកំពុងអនុវត្តយ៉ាងសកម្មភាពនៅដែនជម្រកក្រពើសំខាន់ៗនៅកម្ពុជា។ ដោយមានការសហការបច្ចេកទេសរវាងក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុត និងជាសត្វព្រៃនិមិត្តរូបដ៏សំខាន់បំផុតមួយរបស់កម្ពុជា ត្រូវបានការពារ និងអភិរក្សបានយ៉ាងល្អ និងមានការបង្កាត់ពូជក្រពើភ្នំដើម្បីលែងទៅក្នុងធម្មជាតិ។
ទីតាំង ៥ ដែលកំពុងអនុវត្តការអភិរក្សយ៉ាងសកម្មរួមមាន៖ អូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងអារ៉ែង ឆាយរាប ស្ទឹងខៀវ និងតំបន់ស្តារក្រពើឡើងវិញនៅឃុំតាទៃលើ ស្ថិតក្នុងខេត្តកោះកុង និងកម្មវិធីបង្កាត់ក្រពើភ្នំពូជសុទ្ធដើម្បីលែងទៅក្នុងធម្មជាតិ (Re-introduction program) ស្ថិតនៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១៦ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ