ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បញ្ចេញសារសំឡេងក្រុមប្រឆាំងនៅក្រៅប្រទេស ពាក់ព័ន្ធនឹងយុទ្ធនាការតាមហ្វេសប៊ុក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចេញសារសំឡេងរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ពាក់ព័ន្ធនឹងយុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលមានបំណងវាយប្រហារដោយពាក្យសម្ដីមកលើសម្ដេច និងគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី ៣១ ខែឧសភានេះថា សម្ដេចចង់ឲ្យបងប្អូនជនរួមជាតិ បានស្តាប់នូវការណែនាំរបស់ពួកក្បត់ជាតិនៅក្រៅប្រទេស ក្នុងយុទ្ធនាការតាមហ្វេសប៊ុក ដែលមានបំណងវាយប្រហារសំដៅមកលើសម្ដេច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា ល្បិចបំបែកបំបាក់ និងភាពពិសពុលរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសនេះ នឹងបង្កើតបាននូវផលអាក្រក់សម្រាប់ក្រុមរបស់ពួគេ នៅក្នុងប្រទេស។
«នេះជាផែនការរបស់អាក្បត់ជាតិ ៣ជំនាន់ ដែលម៉ាឡេស៊ីទើបបណ្តេញចេញពីប្រទេសមុននេះបន្តិច។ផ្តាំទៅឆានីថា សម្តេច ស ខេង ជាឧបនាយករដ្ឋមន្ត្រី។ លិខិតបញ្ជាក់នោះ ត្រូវបានសុំយោបល់ខ្ញុំជានាយករដ្ឋមន្ត្រី ហើយនេះជាសមត្ថកិច្ចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯការទទួលស្គាល់ ឬមិនទទួលស្គាល់វាជារឿងរបស់ គ.ជ.ប»។ នេះជាការសរសេរបញ្ជាក់ និងលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន។
បើតាមសម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា «បើពួកអស់លោកល្ងង់ និងគិតតែបោកប្រាស់មួលបង្កាច់បែបនេះ តើពេលណាទើបមានសេចក្តីសុខ»៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក