Connect with us

KPT+

ការស្លាប់ដោយសារថ្នាំបំពុល ៥ ករណី ប្រចាំប្រវត្តិសាស្ត្រពិភពលោក

បានផុស

នៅ

ការបំពុលជាវិធីសម្លាប់មនុស្សមួយក្នុងចំណោមវិធីជាច្រើន ហើយក៏ធ្លាប់កើតឡើងជាច្រើនករណីផងដែរ ។ ប៉ុន្តែថ្ងៃនេះ មកដឹងពីការស្លាប់ដោយសារថ្នាំពុល ៥ ករណីសំខាន់ៗប្រចាំប្រវត្តិសាស្ត្រពិភពលោកវិញម្ដង ៖

១. សូក្រាត

កាលពីឆ្នាំ ៣៩៩ មុនគ្រិស្តសករាជ រដ្ឋាភិបាលអាថែនបានកាត់ទោសសូក្រាតពីបទបង្ខូចយុវជន និងមិនគោរពព្រះនៃទីក្រុង-រដ្ឋក្រិក ។ សូក្រាតសុខចិត្តស្លាប់ ក៏មិន​បោះបង់​ជំនឿ​របស់​គាត់ដែរ ដូច្នេះគាត់សម្រេចចិត្តផឹកថ្នាំបំពុលខ្លួនឯងតែម្ដង អ្នកប្រវត្តិសាស្ត្រសន្និដ្ឋានថាថ្នាំពុលដែលទស្សនវិទូវ័យ ៧០ ឆ្នាំផឹក គឺធ្វើពីដើមខ្ញែរ ។ ២០០ ឆ្នាំក្រោយមក មានវិចិត្រករបារាំងម្នាក់ឈ្មោះ Jacques-Louis David បានគូររូបមួយផ្ទាំងហៅថា “ការស្លាប់របស់សូក្រាត (The Death of Socrates)” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Juan Ponce de León

នៅឆ្នាំ ១៥២១ អ្នកផ្សងព្រេងជនជាតិអេស្ប៉ាញ Juan Ponce de León ត្រូវជនជាតិដើមភាគតិច Calusa សម្លាប់ដោយប្រើព្រួញជ្រលក់ជ័រដើម manchineel tree ដែលជារុក្ខជាតិពុល ។

៣. Charles Francis Hall

លោក Charles Francis Hall ជនជាតិអាមេរិក គឺជាអ្នកស្រាវជ្រាវអាកទិច និងជាមេបញ្ជាការបេសកកម្មប៉ូឡារីស ដែលទទួលបរាជ័យក្នុងការទៅរុករកប៉ូលខាងជើង។ ដល់ចុងខែតុលា ឆ្នាំ ១៨៧១ Hall ចាប់ផ្ដើមមានបញ្ហាសុខភាព ហើយចោទប្រកាន់សមាជិកថាលួចបំពុលគាត់។ ពីរសប្ដាហ៍ក្រោយលោកពិតជាបាត់បង់ជីវិតមែន បើយោងតាមកោសលវិច័យក្នុងអំឡុងឆ្នាំ ១៩៦០ គេរកឃើញថា Hall ត្រូវថ្នាំពុលប្រភេទអាសេនិចរយៈពេល ២ សប្ដាហ៍មុនស្លាប់ ដូច្នេះការសង្ស័យរបស់គាត់គឺត្រឹមត្រូវ ប៉ុន្តែឃាតកនៅតែជាមនុស្សអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃ ។

៤. Guangxu

ឆ្នាំ ១៨៧៥ Guangxu ក្លាយជាស្ដេចនៃរជ្ជកាលឈីងទាំងទ្រង់ទើបមានព្រះជន្ម ៤ វស្សាប៉ុណ្ណោះ ក្រោយការសុគតរបស់ទ្រង់នៅព្រះជន្ម ៣៧ ឆ្នាំ គេសង្ស័យទ្រង់ត្រូវថ្នាំបំពុល ប៉ុន្តែ​កំណត់ត្រា​របស់​អធិរាជ​បាន​បង្ហាញ​ថា​ទ្រង់សុគត​​ដោយ​មូលហេតុ​ធម្មជាតិទេ ។ រហូតដល់ឆ្នាំ ២០០៨ ទើបអ្នកស្រាវជ្រាវសម័យទំនើបច្បាស់ពីពាក្យចចាមអារ៉ាមថ្នាំបំពុលគឺជាការពិត វាជាប្រភេទថ្នាំពុលអាសេនិច ចំណែកឃាតកនៅតែមិនទាន់រកឃើញដូចគ្នា ។

៥. Grigori Rasputin

លោក Rasputin ជាមនុស្សមិនចេះអក្សរម្នាក់ល្បីខាងមានអាកប្បកិរិយាអសីលធម៌ យ៉ាងណាគាត់អាចមានទំនាក់ទំនងជិតស្និទ្ធគួរសមជាមួយព្រះអង្គម្ចាស់ Tsar Nicholas II និងខ្សែរាជវង្សដែលត្រួតត្រាសូវៀតមុនការបដិវត្តន៍ ឆ្នាំ ១៩១៧ ។ ក្នុងខែធ្នូ ឆ្នាំ១៩១៦ ព្រះអង្គម្ចាស់ Felix Yusupov និងគ្នីគ្នាបានរួមគំនិតសម្លាប់ Rasputin ដោយលាយថ្នាំពុល ប៉ូតាស្យូម cyanide ជាមួយម្ហូបអាហាររបស់គាត់ ។ ពេលនោះថ្នាំពុលហាក់បីមិនអាចផ្ដួល Rasputin បានឡើយ ទើប Yusupov និងអ្នកសមគំនិតបាញ់ហើយចាប់ច្រមុជទឹកឲ្យដាច់ខ្យល់ស្លាប់វិញ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ដឹងកាន់តែច្បាស់ពីសួនច្បារពុលនៅ អង់គ្លេស អាចឲ្យមនុស្សដួលសន្លប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦០ នាទីutes មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ១ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ២ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ ខណៈភ្នំពេញមានច្រើនជាងគេទី១ ខេត្តកំពង់ស្ពឺទី២ ខេត្តតាកែវទី៣

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃ​ទី២៩ធ្នូ ខាងមុខនេះ សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន ពី​គល់ស្ពាន​ព្រែកព្នៅ ដល់ ផ្លូវជាតិលេខ៦ ដើម្បី​ ប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា”

សន្តិសុខសង្គម១៣ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១១ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍៩ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម