ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ១០ ឬ ១៥ ឆ្នាំទៀត កងទ័ពអាកាសនឹងប្រើមនុស្សយន្ត ជាអ្នកបើកយន្តហោះចម្បាំង
ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពដែនអាកាសសហរដ្ឋអាមេរិកនឹងប្រើមនស្សយន្ត ឬរ៉ូប៉ូតជាអ្នកបើកយន្តហោះចម្បាំងក្នុងរយៈពេល ១០ ទៅ ១៥ ឆ្នាំទៀត ចំពេលមានការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យាលើគម្រោងមួយនេះ ។
លោក Milley បាននិយាយក្នុងអំឡុងពិធីបំពាក់ស័ក្តិនៅសាកលវិទ្យាល័យ Princeton ថា “បច្ចុប្បន្ន យើងបានប្រើមនុស្សយន្តក្នុងជួរយោធារួចទៅហើយ ហើយអ្នកនឹងឃើញយានគ្មានមនុស្សបើកជាទម្រង់មនុស្សយន្តបន្ថែមទៀត ស្របពេលដែលយើងក៏កំពុងពិសោធន៍បច្ចេកវិទ្យាមួយនេះ ជាមួយទាំងនាវាបើកលើទឹក និងនាវាមុជទឹកនៅក្នុងកងទ័ពជើងទឹក” ។
មេទ័ពអាមេរិកបានអះអាងទៀតថា “ខ្ញុំហ៊ានធានាក្នុងរយៈពេល ១០ ឬ ១៥ ឆ្នាំខាងមុខ អាមេរិកនឹងលែងមានកងកម្លាំងដែនអាកាសជាមនុស្សទៀតហើយ ពោលយន្តហោះភាគច្រើនគឺមនុស្សយន្តជាអ្នកបើក ប៉ុន្តែបូករួមនឹងការបញ្ជារបស់មនុស្សតាមបច្ចេកវិទ្យាកុំព្យូទ័រផងដែរ” ។
លោក Milley បានលើកឡើងថា សហរដ្ឋអាមេរិកនឹងបំពាក់មនុស្សយន្តលើយានគ្មានមនុស្សបើក ដែលនឹងអាចកាត់បន្ថយការបាត់បង់ជីវិត ឬរងរបួសលើកងទ័ពរបស់យើង ក្នុងអំឡុងក្បួនជម្លៀសដូចករណីនៅប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ជាដើម ។
ជាចុងក្រោយលោកឧត្តមសេនីយ៍រូបនេះបញ្ជាក់ថា បច្ចេកវិទ្យា AI, មនុស្សយន្ត និងប្រព័ន្ធសព្វាវុធដែលមានសមត្ថភាពផ្សេងទៀត នឹងធ្វើឲ្យគម្រោងទាំងប៉ុន្មានរបស់អាមេរិកមានការផ្លាស់ប្ដូរ ជាពិសេសគឺការធ្វើសង្គ្រាមជាមួយដៃគូដែលមានប្រភពថាមពលខ្លាំងក្លាដូចគ្នា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ យន្តហោះចារកម្ម អាមេរិក ប៊ិះបុក យន្តហោះចម្បាំងចិន លើសមុទ្រចិនខាងត្បូង
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់