ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រព្រមានថា បម្រែបម្រួលអាកាសធាតុ អាចបង្កឲ្យមានរលកយក្សស៊ូណាមិម្ដងទៀត
អ្នកឯកទេសខាងជលសាស្ត្រ (ធារាសាស្ត្រ) មកពីជុំវិញពិភពលោកបានចេញមកព្រមានថា ការឡើងកម្ដៅផែនដីនិងការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរទៅៗ អាចបង្កឲ្យមានការបាក់ដីដ៏ធំនៅបាតមហាសមុទ្រអង់តាកទិចឬឈានដល់រលកយក្សស៊ូណាមិវាយប្រហារអឌ្ឍគោលខាងត្បូង។

ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិមកពីសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ីបានបោះពុម្ពការរកឃើញរបស់ពួកគេនៅក្នុងទស្សនាវដ្តី Nature Communications នៅថ្ងៃទី១៨ ខែឧសភា ដោយចង្អុលបង្ហាញថា ព្រឹត្តិការណ៍ស្រដៀងគ្នានេះបានកើតឡើងពីរដងក្នុងរាប់លានឆ្នាំមុន។ ក្នុងអំឡុងពេលសីតុណ្ហភាពពិភពលោកឡើងខ្ពស់ និងការប្រែប្រួលអាកាសធាតុដូចសព្វថ្ងៃ។
អ្នកដឹកនាំការស្រាវជ្រាវ វេជ្ជបណ្ឌិត Jenny Gales មកពីសាកលវិទ្យាល័យ Plymouth ក្នុងចក្រភពអង់គ្លេស បាននិយាយថារលកយក្សស៊ូណាមិ បណ្តាលមកពីការបាក់រលំនៃដីល្បាប់បាតសមុទ្រ បានកើតឡើងនៅក្នុងយុគសម័យដំបូងគឺប្រហែល ៣ លានឆ្នាំមុននិង១៥ លានឆ្នាំមុនដែលទាំងអស់គឺក្នុងអំឡុងពេលនៃការឡើងកម្ដៅផែនដី។ លើសពីនេះវានាំឲ្យមានរលកយក្សវាយប្រហារអាមេរិកខាងត្បូង នូវែលហ្សេឡង់ និងអាស៊ីអាគ្នេយ៍ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាច្រើនប្រសិនបើវាកើតឡើងក្នុងសម័យទំនើប។
នៅឆ្នាំ ២០១៧ ក្រុមអ្នកស្រាវជ្រាវបានរកឃើញភស្តុតាងភូមិសាស្ត្រដែលបង្ហាញថា មានការរអិលបាក់ដីនៅឆ្នេរសមុទ្រអង់តាក់ទិកនៅសមុទ្រ Ross ភាគខាងកើត ដែលបណ្តាលឲ្យស្នូលនៃដីល្បាប់ត្រូវបានខួងនៅឆ្នាំបន្ទាប់។ ការវិភាគបានបង្ហាញឲ្យឃើញថា ស្រទាប់ដីល្បាប់ដែលបាក់តាមពិតវាជាចំនួនដ៏ធំនៃពពួក Plankton ដែលបន្តពូជយ៉ាងឆាប់រហ័សនៅយុគកណ្ដាល Pliocene និង Miocene ដោយសារតែសីតុណ្ហភាពទឹកនៅសម័យអង់តាកទិច មានសីតុណ្ហភាពខ្ពស់ជាងសព្វថ្ងៃ៣អង្សាសេ។
ទោះបីជាក្រុមស្រាវជ្រាវនៅមិនទាន់ដឹងច្បាស់ថា តើមូលហេតុអ្វីខ្លះដែលធ្វើឲ្យដីល្បាប់បាក់រលំ? ប៉ុន្តែការរលាយ និងបង្រួមនៃផ្ទាំងទឹកកកពីការឡើងកំដៅផែនដីកាលពីអតីតកាលត្រូវបានគេរំពឹងទុក។ ហើយរលកយក្សស៊ូណាមិដ៏ធំមួយដែលអាចវាយប្រហារអឌ្ឍគោលខាងត្បូងម្តងទៀត។ ប៉ុន្តែគេរំពឹងថាវាមិនតូចជាងនោះទេ។ លើសពីនេះទៀត រលកជំនោរពីការប្រែប្រួលអាកាសធាតុបែបនេះ វាត្រូវបានគេគិតថាមានទំហំធំជាងរលកយក្សស៊ូណាមិឆ្នាំ ១៩៩៨ ដែលបានវាយប្រហារ Papua New Guinea ឈានដល់ ១៥ ម៉ែត្រនិងសម្លាប់មនុស្ស ២,២០០នាក់ឯណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Kissinger ថា ដោយសារ វៀតណាម ទើប អាមេរិក ទម្លាក់គ្រាប់បែកមកលើ កម្ពុជា

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?