ជីវិតកម្សាន្ដ
អ្នកគាំទ្រអរគុណ Richie Jen ដែលជួយជីវិតនាងកាលពី ២២ ឆ្នាំមុន (មានវីដេអូ)
កាលពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា កន្លងផុតទៅ មានវីដេអូនារីម្នាក់និយាយអំពីតារាចម្រៀង Richie Jen បង្ហោះតាមបណ្ដាញសង្គម Weibo ធ្វើឲ្យផ្អើលប្រទេសចិន ជាពិសេសយំសឹងគ្រប់ៗគ្នា ។
អំឡុងពេលសំណូមពរបទចម្រៀងក្នុងការប្រគំតន្ត្រីរបស់ Richie Jen នៅទីក្រុង Shenyang នារីពាក់ស្លឹកត្រចៀកទន្សាយម្នាក់ឡើងនិយាយទាំងក្ដុកក្ដួលថា “ខ្ញុំមានអាយុ ២៣ ឆ្នាំ ប៉ុន្តែខ្ញុំស្គាល់លោកអស់រយៈពេល ២២ ឆ្នាំមកម្ល៉េះ ហើយលោកក៏ធ្លាប់ពខ្ញុំកាលពីក្មេងដែរ” ខណៈកាន់រូបថត Richie កំពុងពនាង នារីនោះបន្តទៀតថា “ខ្ញុំមានជំងឺបេះដូងតាំងពីអាយុជាង ១ ខួប ហើយក្រុមគ្រួសារមិនអាចសង្គ្រោះជីវិតខ្ញុំបានទេព្រោះមិនមានថវិកាគ្រប់គ្រាន់ ។ លោកដឹងពីបញ្ហានេះ ពេលនៅតាមផ្លូវទៅប្រគំតន្ត្រីនៅទីក្រុង Shenyang ស្រាប់តែលោកបានបរិច្ចាគប្រាក់ ៣ ម៉ឺនយ័នសម្រាប់ការវះកាត់របស់ខ្ញុំ” ។
និយាយចប់ភ្លាម មហាជននាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយ ចំណែកតារាចម្រៀងតៃវ៉ាន់វ័យ ៥៦ ឆ្នាំខាងលើបានឆ្លើយតបទៅនាងថា “អ្នកពេញវ័យហើយ” ។ ចុងក្រោយនារីវ័យក្មេងនោះបានសំណូមពរបទចម្រៀងតាំងពីឆ្នាំ ១៩៨៨ គឺ “កុំផ្លាស់ប្ដូរ (Don’t Change)” នាងសង្ឃឹមថាក្ដីស្រលាញ់រវាងពួកគេ និងក្នុងពិភពលោកនេះមិនផ្លាស់ប្ដូរជារៀងរហូត ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាល្បីលំដាប់ពិភពលោក ៥ ដួង ធ្លាប់ត្រូវអ្នកគាំទ្រប្ដឹង
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច