Connect with us

ព័ត៌មានជាតិ

ទោះ​មាន​កូ​វីដ-​១៩​ ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​មាន​ការ​កើន​ឡើង​ជិត​៦០​ប៊ី​លាន​ដុល្លារ

បានផុស

នៅ

​ទោះបីជា​កម្ពុជា​ទទួលរ​ង​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ​ក៏​នៅ​ឆ្នាំ​២០២០​កន្លងទៅ​នេះ ​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ បាន​កើន​ឡើងដល់​២៣៩,២​ទ្រី​លាន​រៀល​ស្មើនឹង​៥៩,១​ប៊ី​លាន​ដុល្លារ​អាមេរិក​។​

យោងតាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា​ ក្នុងនោះ​គ្រឹះស្ថាន​ធ​នាគារ​មាន​ចំ នួន​ទៅ​២០៥,៣​ទ្រី​លាន​រៀល​ស្មើនឹង​៥០,៧​ប៊ី​លាន​ដុល្លារ​អាមេរិក​ កើន​ឡើ​ង​១៦.២%​ដែល​មាន​ឥណ ទាន​អតិថិជន​ចំនួន​១២៤,៤​ទ្រី​លាន​រៀល​ ស្មើនឹង​៣០,២​ប៊ី​លាន​ដុល្លារ​កើ់ន​ឡើង​១៥,៣% ​ដោយមាន​១,២​លាន​គណនី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​គណនី​ដែល​ផ្តល់​ដល់​វិស័យ​សំខាន់ៗ​រួមមាន​ការជួញដូរ​រាយ​១៥,៥%​នៃ​ឥណ​ទា​ន​សរុប​។​ការ​ឲ្យ​ខ្ចី​ទិញ​ផ្ទះ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​១២,៨% កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​៧,៧%​ការជួញដូរ​ដុំ​៩,៧%​ឲ្យ​ខ្ចីជា​បុគ្គល​៩,៨%សំណង់​៩,២%​ការជួញដូរ​អចលនទ្រព្យ​៨,៤%​និង​ផ្សេងៗ​ចំនួន​២៦,៩%​។​ រីឯ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​វិញ​នៅ​ឆ្នាំ​២០២០​មានទ្រព្យ​សកម្ម​ចំនួន​៣៣,៩​ទ្រី​លាន​រៀល​ស្មើនឹង៨,៤​ប៊ី​លាន​ដុល្លារ​កើនឡើង​១២,៦%​ក្នុងនោះ​ឥណទាន​អតិថិជន​មាន​ចំនួន​២៧,៦​ទ្រី​លាន​រៀល ​ស្មើនឹង​៦,៨​ប៊ី​លាន​ដុល្លារ​ដោយមាន​១,៩​លាន​គណនី​។​ ក្នុងចំណោម​គណនី​ទាំងនោះ​មាន​ក្រុមគ្រួសារ​៣១,២%កសិកម្ម​១៨,៩%​សេវាកម្ម​១៦,២% ដឹក​ជ​ញ្ជូ​ន​៦%​សំណង​៣,៨%​និង​ផ្សេងៗ​៣%​។​

នៅ​ឆ្នាំ​២០២០កន្លងទៅ​នេះដែរ​គ្រឹះស្ថាន​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានផ្ដល់​ការអនុគ្រោះ​ដល់​អ្នក​ខ្ចី​តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ​បាន​ចំនួន​២៨៥០៧៤​គណនី​ស្មើ​នឹង​១៦៨២៦.៣​ប៊ី​លាន​រៀល​ស្មើ​៤១៥៦.៧​លាន​ដុល្លារ​អាមេរិក​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម