Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនមន្ត្រីធនាគារម្នាក់ ក្រោយយកលុយពីអតិថិជនជិត៤០លានទៅលេងល្បែង

បានផុស

នៅ

មន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់ ត្រូវបានប្រធានសាខាដាក់ពាក្យបណ្ដឹង និងនាំខ្លួនឲ្យកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងអនុវត្ដតាមនិតិវិធីច្បាប់ បន្ទាប់ពីប្រមូលលុយពីអតិថិជនជិត២០នាក់សរុបជាទឹកប្រាក់ប្រាម៉ាន៣៩.៦៩០.០០០៛ (សាមសិបប្រាំបួនលានហុកសិបប្រាំបួនម៉ឺនរៀល) យកទៅលេងល្បែង និងសងគេអស់។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពុំ សេរីវិទ្យា ហៅឌី ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានសាខាជាន់ខ្ពស់អម្រឹត សាខាព្រែកតាមាក់ មានទីលំនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកជនជនសង្ស័យឈ្មោះ ស៊ាង ធារិទ្ធ ភេទប្រុស អាយុ២៩​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរបាយការណ៍បញ្ជាក់ថា ជនសង្ស័យបានចូលបម្រើការងារក្នុងស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត រយៈពេលជាង​២​ឆ្នាំមកហើយ ដោយទទួលផ្នែកទំនាក់ទំនងអតិថិជន ដោយរៀបចំឯកសារឲ្យអតិថិជនខ្ចីប្រាក់ និងទទួលប្រាក់ការ និងប្រាក់ដើម ពីអតិថិជនបង់ឲ្យធនាគារវិញ។ ប្រភពដដែលបន្ថែមថា កាលពីខែ០៨ ឆ្នាំ២០២២ ជនសង្ស័យបានទទួលប្រាក់ដើមពីអតិថិជនចំនួន១៧នាក់ ដែលពួកគាត់យកមកបង់ផ្តាច់ឲ្យធនាគារ ជនសង្ស័យបានប្រមូលប្រាក់ទាំងនោះពីអតិថិ​ជន​ចំនួន១៧នាក់ សរុបទឹកប្រាក់ ៣៩.៦៩០.០០០៛ (សាមសិបប្រាំបួនលានហុកសិបប្រាំបួនម៉ឺនរៀល) ហើយជនសង្ស័យ​យកប្រាក់ទាំងនោះទៅសងគេ និងយកទៅលេងល្បែងភ្នាល់បាល់ចាញ់អស់។

របាយការណ៍របស់មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបញ្ជាក់បន្ថែមថា លុះមកដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលា​ម៉ោង៩និង៣០នាទី ជនរងគ្រោះបានហៅជនសង្ស័យមកសាកសួរ​នៅស្នាក់ការ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ស្រុកខ្សាច់កណ្តាល ហើយជនសង្ស័យបានសារភាពថា ខ្លួមពិតជាបានយកប្រាក់ចំនួន ៣៩.៦៩០.០០០៛ (សាមសិបប្រាំបួន​លានហុកសិបប្រាំបួនម៉ឺនរៀល) ពីអតិថិជនចំនួន១៧នាក់ប្រាកដមែន។

រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានមកដាក់បណ្តឹង និងនាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធីតែម្ដង៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម