KPT+
មកស្គាល់គោលដៅក្រេបទឹកឃ្មុំ ចំណាយលុយតិចទាំង ៤ ប្រទេស
គូស្វាមីភរិយាថ្មីថ្មោងមានបញ្ហាក្នុងការសម្រេចចិត្តជាមួយទិសដៅក្រេបទឹកឃ្មុំក្រៅប្រទេស ជាពិសេសការចំណាយត្រូវមានកំណត់ ។ ខាងក្រោមគឺជាគោលដៅក្រេបទឹកឃ្មុំចំណាយតិចជាង ៨០០ ដុល្លារទាំង ៤ ប្រទេសដែលអ្នកគួរពិចារណា ៖
១. កូឡាឡាំពួរ និង Genting Highlands ប្រទេសម៉ាឡេស៊ី
អ្នកអាចទៅទស្សនាទីក្រុងកូឡាឡាំពួរ និង Genting Highlands ដើម្បីបង្កើតភាពផ្អែមល្ហែមជាមួយគ្នា ហើយមានកន្លែងជាច្រើនទៀតដូចជា រាជវាំង, ទីលានឯករាជ្យ, និងផ្ទះសូកូឡាជាដើម ។ ដល់ថ្ងៃទីបីអ្នកអាចនៅលេងក្នុងរមណីយដ្ឋានភ្នំដ៏ស្រស់ស្អាតដែលមានសួនកម្សាន្តផ្សេងៗ និងដើរទិញអីវ៉ាន់ខ្លះនៅផ្សារទំនើបផងដែរ ។
២. បាងកក និងប៉ាតាយ៉ា ប្រទេសថៃ
ទិដ្ឋភាពទីក្រុងបាងកក និងឆ្នេរសមុទ្រប៉ាតាយ៉ា គឺជាកន្លែងល្អបំផុតសម្រាប់បទពិសោធន៍ក្រេបទឹកឃ្មុំ ។ នៅទីក្រុងបាងកកមានកន្លែងទស្សនាដូចជា រាជវាំង វត្តភូ និងវត្តអរុណ បន្ទាប់មកអ្នកអាចទៅលេងនៅផ្សារអណ្ដែតទឹកដើម្បីគយគន់ទេសភាព ឬភ្លក់អាហារដែលគេលក់តាមទូកគួរឲ្យចាប់អារម្មណ៍ ចំណែកឯនៅប៉ាតាយ៉ាវិញ យើងគួរទៅលេងនៅតាមឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់ និងសារមន្ទីរឋានសួគ៌ល្អបំផុតសម្រាប់អ្នកចូលចិត្តថតរូប ។
៣. ធីមភូ និង ប៉ារ៉ូ ប្រទេសប៊ូតាន់
ប្រទេសប៊ូតានជាកន្លែងមួយសម្រាប់គូស្នេហ៍ដែលចូលចិត្តការកម្សាន្តបែបវប្បធម៌ នៅទីនោះមានកន្លែងកម្សាន្តសំខាន់ៗដូចជា Tashichhoedzong, Memorial Chorten, បណ្ណាល័យជាតិ, និងសារមន្ទីរ Thimphu Textile ។ យ៉ាងណាកុំរំលង Paro Takstang ឬគេស្គាល់ជាវត្តសំបុកខ្លា និងប្រាសាទបុរាណ Kyichu Lhakhan ។
៤. Kathmandu និង Nagarkot ប្រទេសនេប៉ាល់
បន្ទាប់ពីញ៉ាំអាហារប្រចាំតំបន់ដ៏ឆ្ងាញ់ពិសាហើយ យើងគួរទៅលេងនៅ Swayambhunath Stupa, Patan និង Kathmandu Durbar Square អំឡុងពេលទស្សនាប្រាសាទ Pashupatinath ដែលចាស់ជាងគេផង ។ បើក្រឡេកមើលភូមិ Nagarkot វិញ គឺជាកន្លែងសំណព្វចិត្តចំពោះអ្នកចូលចិត្តថតរូបបង្ហោះ Instagram ជាមួយនឹងទេសភាពភ្នំហិមាល័យតែម្ដង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ រូងភ្នំស្អាតដូចឋានសួគ៌ ៧ កន្លែងជុំវិញពិភពលោក ឃើញហើយចំហមាត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ