Connect with us

ព័ត៌មានជាតិ

ដំបូល​អគារ​ ក្រសួង​សាធារណការ​​​ទាំង​ស្រុង​ ​​​បង្កប់​ឧបករណ៍​​​​ពិសេស​​មួយ​ ដើម្បី​ទាញថាមពលអគ្គិសនី​

បានផុស

នៅ

អគារទីស្តីការក្រសួង​សាធារណការ​​ថ្មី ដែល​​មានទីតាំងឋិតនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ផ្លូវជាសុផារ៉ា)​​​​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់ ​ក្រោម​អធិបតី​ភាពសម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​កាល​ពី​ព្រឹក​មិញ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខុស​​ប្លែក​ពី​អគារ​រដ្ឋបាល​នៅ​​​​តាម​មន្ទីរ​​ ក្រសួង​​ និង​ស្ថាប័ន​ផ្សេង លើ​ផ្ទៃ​ដំបូល​អគារ​​​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​​​ស្ទើរ​១០០% ​បាន​បំពាក់​​ថាមពល​ស្រូប​​​ពន្លឺ​​ព្រះអាទិត្យ​​នៅ​​ទីស្តី​ការ​ក្រសួង​ផ្ទាល់​តែ​ម្ដង​។​ លោក ស៊ុន​ ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា​ នៅ​លើ​ដំបូល​ទាំង​អស់​របស់​ក្រសួង​មាន​បំពាក់​ប្រព័ន្ធ​សូឡា​ ដើម្បី​ចូល​រួម​កាត់​បន្ថយ​​ចំណាយ​​លើ​ការ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​​​ប្រចាំ​ថ្ងៃ​ និង​រួម​ចំណែក​​សន្សំ​សំចៃ​ថវិកា​ជាតិ​ រួមជាមួយ​នឹង​ការ​គិត​គូរ​ដល់​ការ​​ចូល​រួម​កាត់​បន្ថយ​ផល​ប៉ះពាល់​​បរិស្ថាន​​​​ តាម​រយៈ​ប្រើ​ប្រាស់​ថាមពល​ប៉ៃ​តង​។​​

អគារ​នេះ​មាន​កម្ពស់ ៩ជាន់ ទំហំ ៥៩,៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ អគាររដ្ឋបាល២ខ្នង (អគារ​ស្លាប​សងខាង) កម្ពស់៨ជាន់ ទំហំ៤០ម៉ែត្រ គុណ ២០ម៉ែត្រ អគារ​សាលប្រជុំ និង​បណ្ណាល័យ១ខ្នង កម្ពស់៣ជាន់ ទំហំ៥០ម៉ែត្រ គុណ ២០ម៉ែត្រ ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរយន្ត អគារដាក់គ្រឿងចក្រ៥ខ្នង ទំហំ៤០ម៉ែត្រ គុណ ២០ម៉ែត្រ អគារចាស់ៗ​ដែល​មានស្រាប់ចំនួន៦ខ្នង សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្តាញផ្លូវ បណ្តាញអគ្គិសនី បណ្តាញ​ទឹកស្អាត ប្រព័ន្ធលូ​បង្ហូរ​ទឹក​កខ្វក់ និងសួនច្បារក្នុងបរិវេណក្រសួង ព្រមទាំង បានទិញគ្រឿងចក្រ​ចំនួន​២២២គ្រឿង​សម្រាប់​ផ្តល់​ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និង​អគ្គនាយកដ្ឋាន​ប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយ​បាន​ចំណាយ​ថវិកាសរុបប្រមាណ ២៦ ៦១៣ ០៤០ ដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម