Connect with us

ព័ត៌មានជាតិ

បណ្ឌិត សាយ បូរី ៖ សម្តេច ហ៊ុន សែន ជាអ្នកប្រាជ្ញខ្មែរដ៏ឆ្នើមក្នុងទស្សនវិជ្ជានយោបាយ និងរដ្ឋបាលសាធារណៈ

បានផុស

នៅ

លោកបណ្ឌិត សាយ បូរី ដែលជាសាស្រ្តាចារ្យផ្នែកច្បាប់ដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា សម្តេចតេជោ មិនត្រឹមតែជាអ្នកនយោបាយទេ គឺជាអ្នកប្រាជ្ញខ្មែរមួយរូបដ៏ឆ្នើមក្នុងទស្សនវិជ្ជានយោបាយ និងរដ្ឋបាលសាធារណ:។ លោកកត់សម្គាល់ថា នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា លោកដូចជាទើបនឹងឃើញមានសម្តេចតេជោ ហ៊ុន សែន តែម្នាក់គត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

(រូបភាព៖ Samdech Hun Sen, Cambodian Prime Minister)

ក្រៅពីកោតសរសើរទាំងនេះ គឺតាមរយៈគណនីហ្វេសប៊ុកកាលពីថ្ងៃពុធ លោកបណ្ឌិត សាយ បូរី បានសរសេរបង្ហាញពីឲ្យដឹងពីសម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា៖ «ពួកសត្រូវ ខំពន្លិច ឬបន្ថោកលោកយ៉ាងណា ក៏ការពិតនៅតែជាការពិត។ បញ្ញវ័ន្តខ្មែរ គួរតែសិក្សាស្រាវជ្រាវអំពីមនោគមវិជ្ជានយោបាយរបស់លោក សម្រាប់បង្រៀនផងដែរ»។ បើតាមលោកបណ្ឌិត សាយ បូរី សព្វថ្ងៃនេះ ពលរដ្ឋខ្មែរស្គាល់តែអ្នកប្រាជ្ញបរទេស មិនដឹងថា មានអ្នកប្រាជ្ញរបស់ខ្លួនដែរទេ ពោល គឺសម្រាប់រូបលោក កម្ពុជាមានភ័ព្វសំណាងធំក្រៃលែងដែលមានអ្នកប្រាជ្ញក្នុងតួអង្គសម្តេចតេជា។ លោក គឺជាមោទនភាពជាតិខ្មែរ ហើយចំណុចនេះ ក៏គួរក្លាយជាកត្តានៃការបង្រួបបង្រួមជាតិដ៏សំខាន់មួយដែរ។

លោក សាយ បូរី (ឆ្វេង) និងលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា (រូបភាព៖ គណៈមេធាវីកម្ពុជា)

លោកបណ្ឌិត សាយ បូរី បានលើកសរសើរ និងបកស្រាយពីការពិតនៃសម្តេចតេជោ ហ៊ុន​ សែន នេះ នៅក្នុងជំនួបជាមួយក្រុមបញ្ញវន្តខ្មែរមួយក្រុមកាលពីថ្មីៗនេះ។ ក្រុមបញ្ញវន្តខ្មែរទាំងនេះ រួមមានជាអាទិ៍ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក គី តិច ​ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាលកម្ពុជា លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា និងបញ្ញវន្តខ្មែរចំនួន២រូបទៀត។

លោក សាយ បូរី ជួបជាមួយក្រុមបញ្ញវន្តខ្មែរ (រូបភាព៖ ហ្វេសប៊ុក គី តិច )

ក្រោយជំនួបនេះ លោក គី តិច តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃពុធ បានលើកឡើងថា លោក និងបញ្ញវន្តដទៃទៀត បានចូលរួមពិសារអាហារជាមួយលោកបណ្ឌិត សាយ បូរី ដើម្បីជាការគោរពដឹងគុណដល់ព្រឹទ្ធបុរសស្ថាបនិកគណ:មេធាវីកម្ពុជា។ លោកមេធាវី គី តិច ក៏បានថ្លែងអរគុណដល់លោកបណ្ឌិត សាយ បូរី ចំពោះការទទួលស្គាល់ការពិត និងវាយតម្លៃខ្ពស់ចំពោះ« សម្តេចអគ្គមហាសេនាបតីតេជោសែន»៕

ដោយ៖​វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ វិនាទី មុន

Netanyahu គំរាមបញ្ចប់បទឈប់បាញ់ និងប្រយុទ្ធឲ្យក្រុមហាម៉ាសស្គាល់ដៃ បើមិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍

ព័ត៌មានជាតិ៥៨ នាទីutes មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៩ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម