Connect with us

ព័ត៌មានអន្ដរជាតិ

សភា​អាមេរិក​ យល់ព្រម ដំឡើង​កម្រិត​បំណុល

បានផុស

នៅ

សភាតំណាងរាស្រ្តអាមេរិក បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដើម្បីបង្កើនកម្រិតបំណុលនៅថ្ងៃព្រហស្បតិ៍ទី១ខែមិថុនានេះ ពោលគឺប៉ុន្មានថ្ងៃ មុនកាលបរិច្ឆេទកំណត់ ដើម្បីបញ្ចៀស​វិបត្តិ​បំណុលសាធារណៈ។

លោក Kevin McCarthy ចាប់ដៃជាមួយលោក Joe Biden (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកគណបក្សសាធារណរដ្ឋចំនួន១៤៩រូប និងគណបក្សប្រជាធិបតេយ្យចំនួន១៦៥រូប បានបោះឆ្នោតគាំទ្រច្បាប់នេះ ខណៈអ្នកសាធារណរដ្ឋ៧១រូប និងអ្នកប្រជាធិបតេយ្យ៤៦រូប បានបោះឆ្នោតប្រឆាំង។

ការ​បោះឆ្នោត​នេះ​​កើត​ឡើង ​បន្ទាប់​ពី​រដ្ឋលេខាធិការក្រសួង​រតនាគារ លោកស្រី Janet Yellen បាន​ព្រមាន​កាល​ពី​ថ្ងៃ​សុក្រសប្តាហ៍មុន​ថា រដ្ឋាភិបាល​អាច​អស់សាច់​ប្រាក់ ​ដើម្បី​ទូទាត់​វិក្កយបត្រ​របស់​ខ្លួន​ត្រឹម​ថ្ងៃ​ទី៥ខែ​មិថុនា។

លោកស្រី Janet Yellen (រូបថត៖ AP)

ពេលនោះ លោកស្រី Yellen បានប្រាប់ប្រធានសភាលោក Kevin McCarthy ថា ក្រសួងរតនាគារ នឹងមិនមានធនធានគ្រប់គ្រាន់ដើម្បីបំពេញកាតព្វកិច្ចរបស់រដ្ឋាភិបាលនោះទេ ប្រសិនបើសភាមិនដំឡើង ឬព្យួរដែនកំណត់បំណុលត្រឹមថ្ងៃទី៥ ខែមិថុនា ហើយបើសភាបរាជ័យក្នុងការបង្កើនកម្រិតបំណុល វានឹងបង្កឲ្យមានការលំបាកធ្ងន់ធ្ងរដល់អាមេរិកទាំងមូល ធ្វើឲ្យប៉ះពាល់ដល់តំណែងដឹកនាំសកលរបស់ប្រទេស និងបង្កើតជាចម្ងល់ចំពោះសមត្ថភាពរបស់អាមេរិកជាដើម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតី Joe Biden ធ្លាប់លើកឡើងជាយូរមកហើយថា សមាជិកសភាគួរតែបង្កើនដែនកំណត់បំណុលចំនួន ៣១.៤ ទ្រីលានដុល្លារតាមរយៈវិក្កយប័ត្រផ្សេងៗ ប៉ុន្តែអ្នកសាធារណរដ្ឋដែលគ្រប់គ្រងក្នុងសភាមិនបានធ្វើដូច្នេះនោះទេ។

ការពិតដែនកំណត់នៃកម្ចីប្រាក់​ បានដល់ពេលកំណត់តាំងតែពីខែមករាមកម្ល៉េះ ប៉ុន្តែក្រសួងរតនាគារបានចាត់វិធានការដើម្បីធានាថា សហរដ្ឋអាមេរិកនៅតែបន្តបង់វិក្កយបត្ររបស់ខ្លួនបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ក្រសួងរតនាគារ អាមេរិក ព្រមានថា ប្រទេសនឹងអស់លុយនៅខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៤ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១១ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម