កីឡា
ទីលានជាក់លាក់សម្រាប់កីឡា១៤ប្រភេទអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ (CAMPAGOC) បានធ្វើបច្ចុប្បន្នភាពពីទីលានកីឡាទាំង១៤ប្រភេទសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា។
ខាងក្រោមជាទីលានជាក់លាក់សម្រាប់កីឡាទាំង១៤ប្រភេទដែលគណៈកម្មការទីលាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍បានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
ទីលានដែលកីឡា១៤ប្រភេទត្រូវប្រកួតក្នុងអាស៊ានប៉ារ៉ាហ្គេម
- អត្តពលកម្ម ប្រកួតនៅទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ
- ហែលទឹក ប្រកួតនៅទីលានហែលទឹក ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ
- វាយសី ប្រកួតនៅទីលានវាយសី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ
- វាយកូនឃ្លីលើតុ ប្រកួតនៅទីលានវាយកូនខ្លីលើតុ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ
- បាល់ទាត់ពិការភ្នែក ប្រកួតនៅទីលានហុកគី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ
- បាល់ទះអង្គុយ ប្រកួតនៅសាលដំរី១ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ
- បាល់បោះរទេះ ប្រកួតនៅសាលដំរី២ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ
- យូដូ ប្រកួតនៅសហភាពសហព័ន្ធយុវជនកម្ពុជា
- អុក ប្រកួតនៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- លើកទម្ងន់ ប្រកួតនៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន
- បាល់បោះពិការ ប្រកួតនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក
- បាល់ទាត់ (CP) ប្រកួតនៅទីលានបាល់ទាត់ ពហុកីឡដ្ឋានជាតិអូឡាំពិក
- ប៊ូស្យា ប្រកួតនៅទីលានបាល់បោះនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា
- អេឡិចត្រូនិក (ប្រកួតសម្តែង) ប្រកួតនៅណាហ្គាវើលដ៍
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ