សេដ្ឋកិច្ច
ខែឧសភា CDC អនុម័តគម្រោងវិនិយោគចំនួន ១០ មានទុនជាង ៦០ លានដុល្លារ ថយចុះជាងឆ្នាំមុន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា (CDC) បានឲ្យដឹងថា នៅក្នុងខែឧសភា ឆ្នាំ ២០២៣ នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន ១០ ក្រុមហ៊ុន មានទុនវិនិយោគ ៦០,១៤ លានដុល្លារ ដោយផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋ ១៣៩៨៧ កន្លែង។
ចំនួននេះបើប្រៀបធៀបទៅនឹងខែឧសភា ឆ្នាំ ២០២២ ឃើញថា មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈខែឧសភា ឆ្នាំ ២០២២ កន្លងទៅ CDC បានអនុម័តគម្រោងវិនិយោគ ២០ ក្រុមហ៊ុន មានទុនវិនិយោគចំនួន ១៩៨,១ លានដុល្លារ ដោយផ្ដល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋ ១២៣៩៥ កន្លែង។
បើតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគចំនួន ១០ ក្នុងនោះ រួមមាន ៖
១-ក្រុមហ៊ុន“BOLITO GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅខេត្តកណ្ដាល ក្នុងទុនវិនិយោគ ៥,២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៣៣៦ កន្លែង។
២-ក្រុមហ៊ុន“XIN LI AN SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើងនៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៨ កន្លែង។
៣-ក្រុមហ៊ុន“NEW HM KNITTING CLOTHING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៤៣១ កន្លែង។
៤-ក្រុមហ៊ុនGENMEI INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣.៧៦៩ កន្លែង។
៥-ក្រុមហ៊ុនTAI FONG SHOES(CAMBODIA)MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង នៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៩២៨ កន្លែង។
៦-ក្រុមហ៊ុន“Z.S.M GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅរាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥,១ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៨៨៦ កន្លែង។
៧-ក្រុមហ៊ុន “SUXINGMAX GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,០៤ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.១៨៦ កន្លែង។
៨-ក្រុមហ៊ុន “LE HOO (CAMBODIA) FURNITURE COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ១៣,២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៩២ កន្លែង។
៩-ក្រុមហ៊ុន “XINKAIDA LIGHTING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ឧបករណ៍អគ្គិសនី អំពូលលម្អ គ្រឿងឧបករណ៍អគ្គិសនី និងគ្រឿងបង្គំអំពូលលម្អគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៨ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.២៤១ កន្លែង។
១០-ក្រុមហ៊ុន“GUANGBO (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈការិយាល័យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ២ លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ១៥០ កន្លែង។
គួរបញ្ជាក់ថា នៅក្នុងខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន ២០ ក្រុមហ៊ុន មានទុនវិនិយោគចំនួន ២៤៧,៧ លានដុល្លារអាមេរិក ដោយផ្ដល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១៧៧២៣ កន្លែង៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ