KPT+
វត្ថុ ៨ យ៉ាងទោះមានលុយវាល់លានក៏មិនអាចទិញបានដែរ
លុយធ្វើឲ្យជីវិតកាន់តែងាយស្រួល។ លុយអាចទិញវត្ថុច្រើនយ៉ាងណាស់លើលោកនេះ។
ប៉ុន្តែមានរបស់មួយចំនួន ទោះបីមានលុយវាល់លានដុល្លារ ឬមាសទាំងក្រឡក៏ដោយ ក៏មិនអាចទិញបានដែរ។
១. ក្ដីស្រឡាញ់
លុយអាចទិញភាពទាក់ទាញ ទិញតណ្ហា តែមិនអាចទិញក្ដីស្រឡាញ់ទេ។ ស្នេហាបង្កប់ដោយភាពស្និទ្ធស្នាល ភាពស្មោះត្រង់ ការលះបង់ ដែលមានជម្រៅអាថ៌កំបាំងណាស់ ខណៈលុយមិនអាចវាស់ឡើយ។ លុយត្រឹមតែទិផលិតផលឬសេវាកម្មដោយផ្ដល់នូវផាសុកភាពនិងភាពប្រណីត ប៉ុន្តែអ្វីៗទាំងអស់នោះត្រឹមជាចំណែកតូចមួយដែលមនុស្សចង់បានប៉ុណ្ណោះ វាមិនអាចប្ដូរបាននូវការស្រឡាញ់ពិតឡើយ។
២. សេចក្ដីពិត
លុយអាចទិញឥទ្ធិពលនៃភាពក្លែងក្លាយឲ្យប្រែជាត្រឹមត្រូវចំពោះមនុស្សមួយចំនួន ប៉ុន្តែការពិតនៅតែជាការពិត ទោះប្រឹងបិទបាំង វាបានត្រឹមតែបំភ្លៃ គ្មានថ្ងៃអាចប្ដូរបានឡើយ។
៣. ពេលវេលា
រាល់នាទីដែលដើរទៅ មានតម្លៃណាស់ ព្រោះវាមិនត្រឡប់ថយក្រោយទេ។ មិនថា វិទ្យាសាស្ត្រឬវេជ្ជសាស្ត្រជឿនលឿនយ៉ាងណាក៏ដោយ ក៏គ្មានវិធីណាដែលអាចពន្យារអាយុជីវិតមនុស្សដូចអ្វីដែលគេចង់បាននោះដែរ។ រាល់បំណងដើម្បីពង្រីកជីវិតរបស់ខ្លួនសុទ្ធតែគ្មានប្រយោជន៍ ពីព្រោះជីវិតនឹងត្រូវបញ្ចប់នៅអាយុកំណត់មួយ។
លុយកាក់អាចទិញបានតែនាឡិកា តែមិនអាចទិញពេលឲ្យដើរយឺតឬលឿន ឬថយក្រោយបានឡើយ។
៤. សន្តិភាព
សន្តិភាពពិត កើតចេញពីផ្លូវចិត្តសុខសាន្ត។ គំនិតទទួលយករឿងអាក្រក់ នឹងប្រែក្លាយវាទៅជាបទពិសោធន៍អវិជ្ជមាន រីឯបុគ្គលគិតល្អៗ នឹងអាចទទួលបានសុភមង្គល។
ពលរដ្ឋនិងរដ្ឋាភិបាលក្នុងសង្គមខ្លះសុខចិត្តចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទិញសន្តិភាព ប៉ុន្តែត្រូវចាំរឿងនេះថា សង្គ្រាមរមែងផ្ទុះចេញពីគំនិតរបស់មនុស្សដែលលោភ និងគំនិតមិនចុះសម្រុង។ ដូច្នេះទោះមានលុយប៉ុន្មានក៏មិនអាចទិញសន្តិភាពបានដែរ លើកតែមនុស្សបើកចិត្តទូលាយប៉ុណ្ណោះ។
៥. ទេពកោសល្យ
ទេពកោសល្យពីកំណើតនិងសមត្ថភាពរបស់បុគ្គលម្នាក់ មានតម្លៃមិនអាចកាត់ថ្លៃបានទេ។ លុយអាចជួយអភិវឌ្ឍទេពកោសល្យ ប៉ុន្តែមិនអាចទិញយកទៅបញ្ចូលក្នុងខ្លួនអ្នកដទៃបានឡើយ។
៦. សុខភាព
មានលុយអាចទិញអ្នកថែទាំសុខភាពនិងថ្នាំផ្សេងៗ ប៉ុន្តែនៅពេលសុខភាពធម្មជាតិ បាត់បង់ វានឹងមិនអាចជំនួសទេ។ ផ្ទុយទៅវិញសកម្មភាពបង្ការពិតប្រាកដគឺ ការធ្វើលំហាត់ប្រាណ និងការថែរក្សាខ្លួនឯងដោយទទួលទានអាហារល្អៗ។ ដូចនេះ អ្នករាល់គ្នាគួរបញ្ឈប់ទង្វើបំផ្លាញខ្លួនឯងតទៅទៀត ព្រោះពេលអ្នកឈឺដល់កម្រិត ទោះមានគ្រូពេទ្យទេវតា ក៏ពិបាកជួយដែរ។
៧. មិត្តពិត
ពេលមានទ្រព្យសម្បត្តិច្រើន ច្បាស់ណាស់ថាអាចទាក់ទាញមនុស្សឲ្យចង់ធ្វើជាមិត្តរបស់យើង ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលនឹងក្លាយជាមិត្តពិត? ដូចគ្នានឹងស្រឡាញ់ដែរ ទោះមានលុយវាល់លានមែន តែមិនអាចទិញមិត្តភាពពិតបាននោះឡើយ។
៨. ចំណេះដឹង
មិនខុសគ្នានឹងទេពកោលសល្យប៉ុន្មានដែរ ចំណេះដឹងអាចប្រើដើម្បីរកលុយ ហើយលុយក៏អាចជួលមនុស្សចេះដឹងឲ្យធ្វើការ ប៉ុន្តែគេពិតជាមិនអាចទិញចំណេះដឹងរបស់បុគ្គលម្នាក់ទៅជំនួសឲ្យបុគ្គលម្នាក់ទៀតដែលមិនបានរៀនសូត្រសោះឲ្យចេះដឹងដែរនោះឡើយ។ បើលុយពិតជាអាចទិញចំណេះបានមែន ម្លេះសមអ្នកមានៗមិនចាំបាច់បញ្ជូនកូនទៅសាលាទេ ពួកគេរង់ចាំតែទិញវាទុកជាការស្រេចបាត់ទៅហើយ។
ចំណេះដឹងមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ហើយសមត្ថភាពក្នុងការប្រើប្រាស់វាឲ្យត្រឹមត្រូវ នោះពិតជាអាចបង្កើតលុយមហាសាលបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Useful Gen
ចុចអាន៖ស្ត្រី ដែលអាចបង្កើតម៉ាកយីហោដោយជោគជ័យ ទាំងខ្លួនមានជំងឺប្រចាំកាយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី