នយោបាយ
ប្រធានបក្ស៣រូប ឈរឈ្មោះដណ្ដើមកៅអីនៅមណ្ឌលខេត្តកំពង់ចាម
ការបោះឆ្នោតជាតិ អាណត្តិទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ មានប្រធានគណបក្សនយោបាយចំនួន៣រូប បានឈរឈ្មោះដណ្ដើមអាសនៈតំណាងរាស្ត្រនៃរដ្ឋសភា នៅមណ្ឌលខេត្តកំពង់ចាម ដែលមណ្ឌលនេះមាន១០អាសនៈ។
លោក ម៉ម សូណង់ដូ ជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលខេត្តកំពង់ចាម។ តាមសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧នេះ សរុបចំនួន១១៤នាក់ នៅមណ្ឌលតែ៦រាជធានី-ខេត្តប៉ុណ្ណោះ។ មណ្ឌលឈរឈ្មោះទាំង៦នេះ រួមមាន៖ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ដែលជាអ្នកនយោបាយជំនាន់ក្រោយ ក៏បានសម្រេចចិត្តឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ដើម្បីដណ្ដើមយកអាសនៈរដ្ឋសភា នៅមណ្ឌលខេត្តកំពង់ចាមនេះ។ គណបក្សយុវជនកម្ពុជា បានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតទាំង២៥មណ្ឌលរាជធានី-ខេត្ត ដែលមានបេក្ខជនសរុបចំនួន ២៦៦នាក់ ស្រីចំនួន៩០នាក់។
ក្រៅពីប្រធានគណបក្សទាំងពីរនេះ គឺមានប្រធានគណបក្សមួយទៀត ក៏បានឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ចាមនេះដែរ ខណៈមណ្ឌលមួយនេះមានរហូតដល់១០អាសនៈ នោះគឺប្រធានគណបក្សសញ្ជាតិកម្ពុជា លោក សេង សុខេង។ គណបក្សរបស់លោក សេង សុខេង បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅ២៥មណ្ឌលរាជធានី-ខេត្ត ដែលមានបេក្ខជនសរុបចំនួន២៦៦នាក់ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ