Connect with us

ព័ត៌មានជាតិ

អ្នកចិញ្ចឹមក្រពើស្នើជួយរកទីផ្សារនាំចេញត្រង់ទៅចិន

បានផុស

នៅ

អ្នកចិញ្ចឹមក្រពើខេត្តសៀមរាប បានស្នើដល់ភាគីពាក់ព័ន្ធជួយរកទីផ្សារនាំចេញត្រង់ទៅប្រទេសចិន ខណៈបច្ចុប្បន្ន​ទីផ្សារក្រពើមានតែនាំចេញទៅវៀតណាមមួយច្រកប៉ុណ្ណោះ។ ដោយឡែកទីផ្សារនៅក្នុងស្រុកពុំមានតម្រូវការនោះទេ។ នេះជាការលើកឡើងរបស់លោក ញ៉ែម បូរាណ អ្នកចិញ្ចឹមក្រពើនៅខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញ៉ែម បូរាណ បានឱ្យដឹងថា សព្វថ្ងៃនេះឈ្មួញវៀតណាម បានទិញក្រពើពីកម្ពុជា ដើម្បីនាំចេញទៅទីផ្សារចិន។ ទាក់ទិននឹងបញ្ហានេះ លោក ញ៉ែម បូរាណ ចង់ឃើញរាជរដ្ឋាភិបាលជួយបង្កើតទីផ្សារនាំចេញដោយត្រង់ទៅចិន ជំនួសការនាំចេញទៅច្រកវៀតណាមហើយ ទើបឈ្មួញវៀតណាម នាំចេញបន្តទៅចិន ដែលនាំឱ្យក្រពើនៅកម្ពុជា កាន់តែមានតម្លៃថោក។

លើសពីនេះទៀត ទីផ្សារក្រពើនៅកម្ពុជា ពឹងផ្អែកតែឈ្មួញវៀតណាម ដូច្នេះឈ្មួញវៀតណាមទម្លាក់តម្លៃតាមតែអំពើចិត្ត ដែលធ្វើឱ្យអ្នកចិញ្ចឹមជួបការលំបាក ខណៈដែលការចំណាយប្រចាំខែលើថ្លៃចំណីអស់ខ្ទង់ពាន់ដុល្លារ។

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមេជាង ៥០០ក្បាល លោក ញ៉ែម បូរាណ​ បានឱ្យដឹងទៀតថា បច្ចុប្បន្នេះតម្លៃកូន​ក្រពើលក់បាន១ក្បាលត្រឹមតែ ៦ដុល្លារប៉ុណ្ណោះ ហើយទីផ្សារក៏មិនឋិតថេរនោះដែរ ពោលគឺនៅពេល​មានតម្រូវ​ការទើបឈ្មួញវៀតណាមចុះមកទិញ។

ដោយឡែកម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមេជិត ១ពាន់ក្បាលមួយរូបទៀតនៅស្រុកពួក លោក គង់ មី បានឱ្យដឹងដែរថា សព្វថ្ងៃនេះ អ្នកចិញ្ចឹមក្រពើហាក់បាក់ទឹកចិត្តដោយសារមិនមានទីផ្សារទាំងក្នុងស្រុក និងនាំចេញ។ លោក គង់ មី កត់សម្គាល់ឃើញថា អ្នកចិញ្ចឹមក្រពើនៅខេត្តសៀមរាប បានបោះបង់មុខរបរនេះច្រើន។ ចំណែកនៅខេត្តកំពង់ឆ្នាំង និងបាត់ដំបង ក៏ស្ទើរតែលែងមានអ្នកចិញ្ចឹមដោយសារបញ្ហាទីផ្សារ។

ទាក់ទិននឹងបញ្ហានេះ មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបមួយរូបសុំមិនបញ្ចេញឈ្មោះ បានទទួលស្គាល់ថា ទីផ្សារក្រពើនាពេលបច្ចុប្បន្នពិតជាលំបាក និងមិនមានទីផ្សារពិតមែន។ ទន្ទឹមនឹងនេះ លោកគាំទ្រចំពោះការសំណូមពរ​របស់អ្នកចិញ្ចឹមដែលចង់ឱ្យមានទីផ្សារនាំចេញត្រង់ទៅប្រទេសចិន។ លោកថា កន្លងមកអ្នកចិញ្ចឹមក៏ធ្លាប់​ស្នើសុំដោយ​ផ្ទាល់​ទៅកាន់រដ្ឋមន្រ្តីក្រសួងកសិកម្មផងដែរពាក់ព័ន្ធនឹងបញ្ហានេះ ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយ។

សូមបញ្ជាក់ថា ពលរដ្ឋកម្ពុជា មិនសូវនិយមបរិភោគសាច់ក្រពើនោះទេ ប៉ុន្តែពេញនិយមប្រើប្រាស់ផលិតផល​ដែលធ្វើពី​ស្បែកក្រពើ។ ទោះយ៉ាងណា ស្បែកក្រពើភាគច្រើននាំចូលពីបរទេស ដោយសារកម្ពុជា មិនទាន់មានរោងចក្រ​កែច្នៃស្បែក​ក្រពើនៅឡើយ។ ចំណែកទីតាំងដែលចិញ្ចឹមក្រពើនៅកម្ពុជាភាគច្រើន មាននៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង បាត់ដំបង និងខេត្តសៀមរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ចរាចរណ៍១ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម