Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ៖ ការធ្វើសកម្មភាពតវ៉ាណាមួយ ដែលប្រឆាំងនឹងការសម្រេចរបស់ស្ថាប័នជាតិ គឺជាអំពើល្មើសច្បាប់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការជួបជុំតវ៉ាប្រឆាំងនឹងការសម្រេចរបស់ស្ថាប័នជាតិ ឬក៏ដាក់សម្ពាធទៅលើស្ថាប័នជាតិ មិនមែនជាការអនុវត្ដសិទ្ធិសេរីភាពនោះទេ តែជាអំពើល្មើសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ បន្ទាប់ពីគណបក្សភ្លើងទៀន កាលពីពេលថ្មីៗនេះ បានបង្ហាញអំពីបំណងរបស់ខ្លួន នៅក្នុងការជួប ជុំសមាជិក និងអ្នកគាំទ្ររបស់ខ្លួន នៅទីលានប្រជាធិបតេយ្យ ដែលអាចធ្វើឡើងនៅចុងសប្ដាហ៍នេះ ដើម្បីទាមទារចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០​២៣។

កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាធម្មនុញ បានសម្រេចបដិសេធបណ្ដឹ​ងតវ៉ារបស់គណបក្សភ្លើងទៀន ជុំវិញការមិនចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ឆ្លើយតបនឹងសំណួរថា បើមិនមានការអនុញ្ញាតពីក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ចំពោះបំណងនៃការតវ៉ាទេនោះ តើអ្នកពាក់ព័ន្ធនឹងប្រឈមបញ្ហាផ្លូវច្បាប់ដែរឬទេ? លោក ជិន ម៉ាលីន រដ្ឋលេខាធិ​ការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១ ខែមិថុនានេះថា ការធ្វើសកម្មភាពតវ៉ាណាមួយ ដែលប្រឆាំងនឹងការសម្រេចរបស់ស្ថាប័នជាតិ ឬក៏ដាក់សម្ពាធទៅលើស្ថាប័នជាតិនោះ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនោះទេ តែជាការល្មើសទៅនឹងច្បាប់។

លោកមានប្រសាសន៍បែបនេះថា «ការជួបជុំតវ៉ាប្រឆាំងទៅនឹងការសម្រេចរបស់ស្ថាប័នជាតិ ឬក៏ដាក់សម្ពាធទៅលើស្ថាប័នជាតិ បង្កភាពចលាចលនៅក្នុងសង្គម អាហ្នឹងគឺជាអំពើល្មើសទៅនឹងច្បាប់ មិនមែនជាការអនុវត្តសិទ្ធិសេរីភាព នៃការជួបជុំតវ៉ានោះទេ»។

បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកពាក់ព័ន្ធក្នុងសកម្មភាពតវ៉ាដែលមានដូចជា អ្នករៀបចំ, អ្នកដឹកនាំ, អ្នកចូលរួម និងអ្នកគាំទ្រជាដើម ត្រួវទទួលខុសត្រូវចំពោះមុខច្បាប់ នូវភាពសកម្មភាពល្មើសរបស់ខ្លួន។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ កាលពីព្រឹកថ្ងៃទី ៣១ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅគណបក្សភ្លើងទៀថា មិនត្រូវដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្ម ឬការតវ៉ាណាមួយ ពាក់ព័ន្ធនឹងការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះបដិសេធការចុះបញ្ជីគណបក្សនយោបាយ ដោយសារការខ្វះឯកសារនោះឲ្យសោះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយសូមកុំរញ៉េរញ៉ៃជាមួយនឹងបាតុកម្ម ឬស្អីៗ កុំរញ៉េរញ៉ៃ ខ្ញុំបានផ្ដល់សារ សារខ្ញុំនៅតែមានតម្លៃ សូមបញ្ជាក់ ខ្ញុំបានផ្ដល់សារ សាររបស់ខ្ញុំនៅតែមានតម្លៃ ខ្ញុំមិនចាំបាច់ចេញសារទីពីរទេ សារទីមួយនៅតែមានតម្លៃ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៅអាជ្ញាធរមានសមត្ថកិច្ចថា ត្រូវចាប់យកទាំងអស់នូវអ្នកណាក៏ដោយ ដែលចេញមកបំផ្លាញនូវស្ថេរភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មិនឲ្យរួចខ្លួនឡើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម