Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ និងអាជ្ញាធរកោះកុង អះអាងថា ការចែកបណ្ណព័ត៌មានបោះឆ្នោត មិនប្រកាន់និន្នាការនយោបាយឡើយ

បានផុស

នៅ

មន្ត្រី​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត និង​អាជ្ញាធរ​ភូមិ​នៅ​ក្នុង​មូលដ្ឋាន​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​អះអាង​រួមគ្នា​ថា រាល់​ការ​ចែក​បណ្ណ​ព័ត៌មាន​បោះឆ្នោត គឺ​គ្មាន​ការ​រើសអើង​ប្រកាន់​និន្នាការ​នយោបាយ​ណាមួយ​នោះ​ទេ ពោល​ចែក​ដោយ​តម្លាភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អះអាង​របស់​ក្រុម​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ភូមិ​នៅ​ពេលនេះ ក្រោយពី​ពួកគាត់​បាន​ចុះ​ចែក​បណ្ណ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត សម្រាប់​អាណត្តិ​ទី ៧ ខាងមុខ។

លោក ភិន ស៊ីផូ ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កោះកុង បាន​គូស​បញ្ជាក់​ថា ក្រុម​ការងារ​បាន​ផ្ដើម​ចែក​បណ្ណ​ព័ត៌មាន​បោះឆ្នោត​តាំងពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា ក្រោម​កិច្ច​សហការ​ល្អ​ជាមួយ​តំណាង​គណបក្ស​នយោបាយ អង្គការ​ក្រៅ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់។

ជាក់ស្ដែង​ខេត្ត​កោះកុង មាន​បណ្ណ​ព័ត៌មាន​បោះឆ្នោត​សរុប ៧៨.៣០១ បណ្ណ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៣៩.៧៧៧ បណ្ណ បើ​គិត​ជា​ភាគរយ ៨២.១៧ ភាគរយ។

បើ​តាម​ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កោះកុង យុទ្ធនាការ​ចែក​បណ្ណ​ព័ត៌មាន​បោះឆ្នោត​នេះ ធ្វើឡើង​ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់ គ្មាន​ការ​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ទេ។ ធាតុ​ពិត​នោះ បណ្ណ​ព័ត៌មាន​បោះឆ្នោត មាន​លក្ខណៈ​ពិសេស​ជាង​មុន ដោយ​មាន​ដាក់​រូបថត​សម្គាល់​សាមី​ខ្លួន​ដែល​មាន​ឈ្មោះ​បោះឆ្នោត ងាយស្រួល​យល់ និង​ចំណាំ​ពី​ការិយាល័យ​បោះឆ្នោត លេខ​រៀង​ក្នុង​បញ្ជី និង​អត្តលេខ​ជាដើម។

ទន្ទឹម​នោះ លោក ភិន ស៊ីផូ កាលពី​រសៀល​ថ្ងៃ​ទី ៣១ ខែ​ឧសភា ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​ថា ករណី​បណ្ណ​ព័ត៌មាន​បោះឆ្នោត​មិន​ត្រឹមត្រូវ​ដូចជា ឈ្មោះ លេខ​ការិយាល័យ​បោះឆ្នោត ឬ​ទីលំនៅ ពលរដ្ឋ​អាច​ទៅ​សាលាឃុំ​សង្កាត់​ធ្វើ​លិខិត​បញ្ជាក់​ការបោះឆ្នោត​បាន ដើម្បី​អាច​មាន​សិទ្ធិ​ភាព​បោះឆ្នោត។

គួរ​ជម្រាប​ថា បណ្ណ​ព័ត៌មាន​បោះឆ្នោត​របស់​ពលរដ្ឋ​ដែល​មាន​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត បាន​កើន​ឡើង​ជាង ៥ ពាន់​បណ្ណ បើ​ធៀប​នឹង​ឆ្នាំ ២០២១។ ហើយ​ការ​កើន​ឡើង​នេះ​ដែរ ដោយសារ​តែ​ពលរដ្ឋ​មាន​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​យល់ដឹង​ច្រើន និង​ការ​ផ្ទេរ​ឈ្មោះ​ចូល​ច្រើន។

លោក អ៊ិន សារឿន មេភូមិ ២ សង្កាត់​ដងទង់ និង​លោក នាក់ សារឿន ភូមិ ១ សង្កាត់​ស្មាច់​ជ័យ​មាន លើក​ឡើង​ដែរ​ថា ចំនួន​បណ្ណ​ព័ត៌មាន​បោះឆ្នោត​ឆ្នាំនេះ ពិតជា​កើន​ច្រើនជាង​មុន តាមរយៈ​ការ​មក​ចុះ​បញ្ជី​បោះឆ្នោត​របស់​យុវជន និង​អ្នក​ផ្ទេរ​ទីលំនៅ។

អំឡុង​ពេល​ចែក​បណ្ណ អាជ្ញាធរ​ភូមិ​ទាំង ២ នាក់ និយាយ​ថា ពួកគាត់​ណែនាំ​ឲ្យ​ពលរដ្ឋ​បន្ត​ពិនិត្យ​ព័ត៌មាន​លើ​បណ្ណ ករណី​ខុស​អក្សរ​ឈ្មោះ ឬ​តួលេខ​ផ្សេង អាច​សុំ​កែតម្រូវ​បាន​នៅ​សាលាសង្កាត់ ដើម្បី​អាច​ទៅ​បោះឆ្នោត​បាន។ ម្យ៉ាងទៀត បណ្ណ​ព័ត៌មាន​បោះឆ្នោត​ពេលនេះ ខុសប្លែក​ពី​លើក​មុន ដោយ​មាន​ដាក់​រូបថត​សម្គាល់​ងាយស្រួល​ដឹង​ថា​ជា​បណ្ណ​ព័ត៌មាន​បោះឆ្នោត​របស់​ខ្លួន។

ក្នុងនាម​ពួកគាត់​ជា​អាជ្ញាធរ​ភូមិ គឺ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ទេ ពេល​ចុះ​ចែក​បណ្ណ​នេះ ឲ្យ​តែ​ដឹង​ថា ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ គឺ​ផ្ដល់​ជូន​ដោយ​តម្លាភាព។ ការ​ចែក​បណ្ណ​ព័ត៌មាន​បោះឆ្នោត​ក្នុង​មូលដ្ឋាន​ខេត្ត​កោះកុង ធ្វើឡើង​ចាប់​ថ្ងៃ​ទី ២៨ ខែ​ឧសភា ដល់​ថ្ងៃ​ទី ២៦ ខែ​មិថុនា ឆ្នាំ ២០២៣ ខាងមុខ ក្នុង​នោះ​ខេត្ត​កោះកុង គណបក្ស​នយោបាយ​ដែល​ឈ្មោះ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី ៧ នៅ​ក្នុង​ខេត្ត​មាន​ចំនួន ១៣ គណបក្ស និង​មាន​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន ១៩០ ការិយាល័យ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

កូរ៉េខាងត្បូង ព្រមានថា គីម ជុងអ៊ុន អាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ អំឡុងពេលអាមេរិកបោះឆ្នោត

ព័ត៌មានជាតិ៤៥ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ១ ម៉ោង មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជប៉ុន ចាប់ផ្តើមរកឃើញមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម