ព័ត៌មានអន្ដរជាតិ
សមាជិកព្រឹទ្ធសភាតែងតាំងដោយលោក ប្រាយុទ្ធ អាចមិនបោះឆ្នោតឲ្យលោក ភីថា ធ្វើជានាយករដ្ឋមន្ត្រី
ប្រភពពីព្រឹទ្ធសភាថៃបានឲ្យដឹងថា សមាជិកព្រឹទ្ធសភាចំនួន ២៥០ រូបដែលត្រូវបានតែងតាំងដោយមេដឹកនាំរដ្ឋប្រហារឆ្នាំ ២០១៤ នៅតែជាការគំរាមកំហែងយ៉ាងពិតប្រាកដចំពោះគណបក្សដែលទទួលបានអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា ។
សមាជិកព្រឹទ្ធសភា ២ រូបដែលស្មោះត្រង់នឹងលោកឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា និងលោក ប្រាវីត វង់ស៊ូវ៉ាន់ កំពុងធ្វើការបញ្ចុះបញ្ចូលសមាជិកផ្សេងទៀតរបស់ពួកគេ មិនឲ្យបោះឆ្នោតដល់មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ ។
ឧត្តមសេនីយ ២ រូបនេះគឺបានជួយជ្រោមជ្រែងបង្កើតក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ ហើយអ្នកទាំងពីរគឺមានសិទ្ធិពេញទំហឹងក្នុងការចូលរួមជាមួយសមាជិកសភាក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ស្របពេលដែលសមាជិកព្រឹទ្ធសភាចំនួន ២៥០ រូបគឺភាគច្រើនសុទ្ធតែត្រូវបានជ្រើសរើសដោយលោក ប្រាយុទ្ធ ឬលោក ប្រាវីត ។
ប្រភពបាននិយាយទៀតថា អ្នកស្មោះត្រង់នឹងក្រុមប្រឹក្សាស្នូលរបស់ NCPO កំពុងជជែកវែកញែកថា “ការបោះឆ្នោតជូនគណបក្សចលនាឆ្ពោះទៅមុខរបស់លោក ភីថា ឲ្យក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ គឺស្មើនឹងការក្បត់រាជានិយម” ។
ទន្ទឹមនោះ ពួកគេកំពុងព្យាយាមបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាផ្សេងទៀតថា ការប្តេជ្ញាម្តងហើយម្តងទៀតរបស់បក្សចលនាឆ្ពោះទៅមុខ ក្នុងការកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ គឺជាព័ស្តុតាងនៃការប្រឆាំងរបស់គណបក្សចំពោះរបបរាជានិយម ខណៈលោក ភីថា បាននិយាយម្តងហើយម្តងទៀតថា បក្សរបស់លោកគឺគ្រាន់តែចង់ធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីទប់ស្កាត់កុំឲ្យប្រើជាឧបករណ៍នយោបាយតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា បច្ចុប្បន្នសម្ព័ន្ធដែលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ មានការគាំទ្រពីសមាជិកសភាចំនួន ៣១២ រូប រួមទាំងសមាជិកមកពីបក្សភឿថៃ និងក្រុមចម្រុះចំនួន ៦ ផ្សេងទៀត ប៉ុន្តែចំនួននេះមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់តំណែងនាយករដ្ឋមន្ត្រី ពោលក្រុមចម្រុះត្រូវការសំឡេងចំនួន ៣៧៦ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ លោក ភីថា បង្ហាញសមាជិកគណៈកម្មាធិការ ៨ រូបដើម្បីត្រួតពិនិត្យការផ្ទេរ អំណាចដោយរលូន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ