Connect with us

ព័ត៌មានជាតិ

លោកជំទាវ ហ៊ុន ម៉ាលី និងលោកជំទាវ ឌី សុខីទីឃាយុកោ ភរិយា​ឯកឧត្ដមហ៊ុន ម៉ានិត កៀរគរ​ថវិកា ៩៥០០០ដុល្លារ​ពីក្រុមហ៊ុនចំនួន៦ ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២៣នេះ ដើម្បី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ ១មិថុនា ក៏ដូចជាចូលរួមក្នុងយុទ្ធនាការ​ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា​របស់​មូលនិធិគន្ធបុប្ផា​កម្ពុជា​ លោកជំទាវ​ ហ៊ុន ម៉ាលី បុត្រីពៅរបស់សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​, លោក​ជំទាវ ឌី សុ​ខី​ទីឃាយុ​កោ ភរិយា​ឯកឧត្តម ហ៊ុន មានិត បាន​កៀរគរ​ថវិកា​បរិច្ចាគ​ពី​ក្រុម​ចំនួន​៦ មក​ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បី​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ជួយ​រក្សា​និរន្តរភាព​នៃ​កិច្ច​ដំណើរការ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ៥​ទីតាំង នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនទាំង៦នោះរួមមាន​ក្រុមហ៊ុន ម៉ា​លីន អឹ​ផាត​ម៉ិ​ន បរិច្ចាគ​ចំនួន ៣០ ០០០ ដុល្លារ​អាមេរិក​, ក្រុមហ៊ុន DYNITH COMMERCIAL Co., Ltd. ១០ ០០០ ដុល្លារ​អាមេរិក​, DyNith Manufacturing Industrial Co., Ltd. ១០ ០០០ ដុល្លារ​អាមេរិក​, ក្រុមហ៊ុន ធី​ខេ អ៊ែ​វ៉ឹ​ន្យូ (​ខេ​ម​បូ​ឌា​) Co., Ltd. ៣០ ០០០ ដុល្លារ​អាមេរិក​, GO GYM (Cambodia) Co., Ltd. ១០ ០០០ ដុល្លារ​អាមេរិក​, និង​ក្រុមហ៊ុន រិ​ន ឆាយ ផន សប ៥ ០០០ ដុល្លារ​អាមេរិក សរុបថវិកាទាំងអស់ចំនួន៩៥០០០ដុល្លារ​។

ក្នុង​ឱកាស​នោះ លោកជំទាវ និង​ក្រុមការងារ​ក៏បាន​ចុះ​សួរសុខទុក្ខ និង​ពិនិត្យ​ស្ថានភាព​ទូទៅ​នៃ​ការពិនិត្យ និង​ព្យាបាល​ទារក និង​កុមារ តាម​បន្ទប់​នីមួយៗ​ផង​ដែរ ដោយ​បាន​ជូនពរ​ឱ្យ​ពួកគេ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ ឱ្យបាន​ឆាប់ៗ​។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គំនិត​ផ្ដួចផ្ដើម និង​ទឹកចិត្ត​សប្បុរសធម៌​នេះ ដែល​ស​បញ្ជាក់​ឱ្យឃើញ​ពី​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ក្នុងការ​រួមគ្នា​នាំ​ភាព​ញញឹម​ដល់​មារ​ដែលជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម