Connect with us

សុខភាព

ដឹងទេ! តែបៃតងអាចជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព

បានផុស

នៅ

មានវិធីដ៏មានប្រសិទ្ធភាពមួយចំនួនក្នុងការសម្រកទម្ងន់ រួមទាំងការគ្រប់គ្រងរបបអាហារ​ផងដែរ។ លំហាត់ប្រាណ ការជ្រើសរើសអាហារដែលជួយលើក​កម្ពស់​ការសម្រកទម្ងន់​យ៉ាងងាយស្រួល។ យ៉ាងណាមិញ​ តែបៃតងគឺជាជម្រើស​មួយដែល​ប្រជាជន​ជប៉ុនប្រើប្រាស់ជាជំនួយក្នុងការ​សម្រកទម្ងន់។ ចូរយើងស្វែងយល់ថាហេតុអ្វី​បានជាតែបៃតងអាចជួយអ្នកក្នុងការ​សម្រក​គីឡូបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ឥទ្ធិពល​រួម​រវាងជាតិកាហ្វេអ៊ីន និង catechins

ជាតិកាហ្វេអ៊ីននៅក្នុងតែរំញោចក្រពេញឲ្យ​បញ្ចេញអរម៉ូន adrenaline និង noradrenaline កាន់តែច្រើន​នៅ​ក្នុង​ឈាម។ Noradrenaline ទទួលខុសត្រូវក្នុងការបង្កើន lipolysis នៅក្នុងជាលិកា adipose ។ Catechins គឺ​ជា​សារធាតុ polyphenols បួនប្រភេទគឺ epicatechins epigallocatechins និង catechins ។ epigallocatechin, epicatechin gallate និង epigallocatechin gallate ក្នុងចំណោម polyphenols ទាំងអស់ epigallocatechin gallate ឬ EGCG គឺជាសារធាតុប្រឆាំង​អុកស៊ីតកម្ម​មាន​ប្រសិទ្ធភាពខ្ពស់ដែល​ការពារការ​បំបែកអរម៉ូន noradrenaline ដែលមាន​ឥទ្ធិពល​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុងរាងកាយ។ ដូច្នេះ រាងកាយ​រក្សា​ឥទ្ធិពល​នៃ​ការ​រំលាយ​ជាតិ​ខ្លាញ់​ឲ្យ​បាន​យូរ​។

២ សារធាតុ polyphenols ក្នុងតែបៃតងបង្កើនសមត្ថភាពរបស់ថ្លើមក្នុងការ​បន្សាប​ជាតិពុល

សារធាតុ polyphenols ក្នុងតែបៃតង និង matcha មាន​ប្រសិទ្ធភាព​ពង្រឹង​មុខងារថ្លើម ជួយ​បណ្តេញ​ជាតិពុល​ចេញ​ពី​រាងកាយ។ នៅពេលដែលជាតិពុលត្រូវបាន​បញ្ចេញ​យ៉ាងងាយស្រួល នឹងធ្វើឲ្យ​រាងកាយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​បាន​ល្អ និងធ្វើឲ្យ​វាកាន់តែងាយស្រួលក្នុងការកាត់បន្ថយ។

៣ Theanine ក្នុងតែបៃតង​កាត់​បន្ថយ​ចំណង់​អាហារ

L-theanine គឺជាអាស៊ីតអាមីណូដែលមានច្រើននៅក្នុងតែបៃតង និង matcha ។ វាមានលក្ខណៈ​សម្បត្តិ​ដែលធ្វើឲ្យ​រាងកាយសម្រាក និងធ្វើឲ្យ​ការគេងលក់ស្រួល។ លើសពីនេះ សារធាតុនេះ​ក៏​ជួយ​កែតម្រូវ​កម្រិត​នៃ​សារធាតុបញ្ជូនសរសៃប្រសាទ serotoninនិង dopamine ក្នុងស្ថានភាពមានតុល្យភាព។ នេះអាចជួយបន្ថយចំណង់អាហារ និងនាំឲ្យ​ស្រក​ទម្ងន់។

ប្រសិន​បើអ្នកគ្រប់គ្រង និង​ស្រកទម្ងន់ សូមសាកល្បងប្រើតែបៃតងជាជំនួយ ដើម្បីជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​លឿន។ ជាមួយគ្នានេះ​ដែរ​ យោងតាមការ​ស្រាវជ្រាវ​បញ្ជាក់​ថា​ការផឹកតែបៃតង ១ ពែងមុនពេលអាហារក៏មានប្រសិទ្ធភាពក្នុងការដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួនផងដែរ។ ហើយបរិមាណ​នៃ​ភេសជ្ជៈ​សម្រាប់ការសម្រក​ទម្ងន់​គួរ​តែមានប្រហែល ៥០០ មីលីលីត្រ​ក្នុង​មួយ​ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ តែបៃតងប្រភេទខ្លះមានជាតិកាហ្វេអ៊ីនខ្ពស់ ដូច្នេះសូមប្រយ័ត្នកុំ​ផឹកមុនពេលចូលគេង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អត្ថប្រយោជន៍ដ៏អស្ចារ្យនៃគ្រាប់ល្ពៅ ជំនួយដល់សុខភាព

ចុចអាន៖ឧស្សាហ៍កូរពោះឮខ្លាំងៗ អាចសាកល្បងតិចនិកទាំង ៧ នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម