Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនពីរបោះទុនវិនិយោគបង្កើតរោងចក្រជាង ២០លានដុល្លារនៅខេត្តស្វាយរៀង

បានផុស

នៅ

ខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រធំពីរ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត។ គម្រោងវិនិយោគនេះ ផ្តោតសំខាន់ទៅលើផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ និងផលិតខ្សែភ្លើង ឧបករណ៍អគ្គិសនី ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរនេះ រួមមាន៖

១- “LE HOO (CAMBODIA) FURNITURE COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិត​គ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ១៣,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៩២ កន្លែង។

២- “XINKAIDA LIGHTING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ឧបករណ៍អគ្គិសនី អំពូលលម្អ គ្រឿងឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំអំពូលលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិត​នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និងអាចបង្កើត​ការងារបានចំនួន ១.២៤១កន្លែង។

តាមរយៈគម្រោងបង្កើតរោងចក្រនេះ សរុបទុនវិនិយោគប្រមាណជាង ២០លានដុល្លារ ដោយផ្តល់ការងារជិត ២០០០នាក់ នៅក្នុងខេត្តស្វាយរៀង។

ក្នុងជំនួប​ពិភាក្សា​ការងារ​ជា​​មួយ​គណៈប្រតិភូ​ក្រុង​ឈី​ចូ​វ ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន កាលពី​ទី ​២៧ ខែឧសភា ឆ្នាំ​ ២០២៣ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​លើកឡើងថា ក្នុងនាម​រដ្ឋបាលខេត្ត លោក​​គាំទ្រ​ទាំង​​ស្រុង និង​ស្វាគមន៍​ជានិច្ច​ចំពោះ​ដៃគូ​វិនិយោគ​មកពី​ក្រុង​ឈី​ចូ​វ ប្រទេស​ចិន ដែលមាន​ចំណាប់អារម្មណ៍​មក​បណ្តាក់​ទុន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​​សេង ក្រុង​បាវិត​។​

លោក ម៉ែន វិបុល បានឱ្យដឹងថា​ ខេត្តស្វាយរៀង មាន​ទីតាំង​ភូមិសាស្ត្រ ដែលមាន​សក្ដានុពល​ស​ម្រា​ប់​ការវិនិយោគ ជាពិសេស​ការបើក​រោង​ចក្រ​សហគ្រាស ដោយសារ​ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ដ៏​ទាក់ទាញ​។ ការវិនិយោគ​បើក​រោងចក្រ​ថ្មីៗ​នេះ ​នឹង​នាំមក​នូវ​ផលប្រយោជន៍​ជា​ច្រើន​តាមរយៈ​ការផ្តល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​»។​

​លោក​បន្តថា នេះ​ជា​កិច្ចការ​សំខាន់​ដែល​រដ្ឋបាលខេត្ត​តែង​យកចិត្តទុកដាក់ រួមទាំង​ការរក្សាសន្តិសុខ សុវត្ថិភាព​ជូនទៅ​ដល់​ក្រុមហ៊ុន​ទាំងអស់​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ផងដែរ​។

សូមបញ្ជាក់ថា ខេត្តស្វាយរៀង គឺជាខេត្តដែលស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ប្រទេសវៀត​ណាម។ គិតត្រឹមឆ្នាំ ២០២២ ខេត្តស្វាយ​រៀង មានតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ចំនួន ១២កន្លែង ប៉ុន្តែដំណើរការតែ ៩កន្លែងប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម