ព័ត៌មានជាតិ
គណៈកម្មការទី៤រដ្ឋសភា បង្ហាញការគាំទ្រលើសេចក្ដីព្រាងច្បាប់អត្រានុកូលដ្ឋាន
គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ (គណៈកម្មការទី៤) នៃរដ្ឋសភា បានបង្ហាញការគាំទ្រទៅលើសេចក្ដីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មទាំងស្រុង ដោយមិនមានការកែប្រែ។
ការគាំទ្រនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់នេះរវាងគណៈកម្មការទី៤នៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។
លោក កែប ជុតិមា ក្នុងនាមជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានជម្រាបសម្ដេចក្រឡាហោម ស ខេង ថា គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នឹងធ្វើសេចក្តីរាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាអនុម័ត នាពេលខាងមុខនេះ។
ទន្ទឹមនេះ លោក កែប ជុតិមា ព្រមទាំងសមជិក-សមាជិកាគណៈកម្មការជំនាញនានានៃរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងមហាផ្ទៃក្រោមការចង្អុលបង្ហាញ និងដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង សម្រាប់ការអនុវត្តការងារចុះបញ្ជីអត្រានុកូលដ្ឋាន និងចុះអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋមានភាពល្អប្រសើរ បើទោះបីមិនទាន់មានច្បាប់នេះក៏ដោយ ដោយបានអនុលោមតាមអនុក្រឹត្យ និងសេចក្តីណែនាំផ្សេងៗដែលពាក់ព័ន្ធនឹងការងារចុះអត្រានុកូលដ្ឋាន។
បើតាមការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលរៀបចំឡើងមិនត្រឹមតែអាចឆ្លើយតបក្នុងការដោះស្រាយបញ្ហាដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្ដែងកន្លងមកប៉ុណ្ណោះទេ តែក៏ដើម្បីធានាបានតម្លាភាពក្នុងការផ្តល់សេវា និងបានរៀបចំបទប្បញ្ញត្តិដែលមានលក្ខណៈទំនើបកម្ម ស្របតាមស្ថានការណ៍សង្គម។
សម្ដេចក្រឡាហោម បានថ្លែងឲ្យដឹងថា គោលបំណងសំខាន់នៃសេចក្តីព្រាងច្បាប់នេះ គឺធានាឲ្យមានវិធានការ និងនីតិវិធីច្បាស់លាស់ទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹង ថែមទៀតកិច្ចការពារសិទ្ធិ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ។ ព្រមជាមួយគ្នានេះ សេចក្ដីព្រាងច្បាប់នេះក៏ធានាឲ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបគ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន រួមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។
សម្ដេចក្រឡាហោមបានជម្រាបគណៈកម្មការនៃរដ្ឋសភា ដែរថា ខ្លឹមសារ និងពាក្យពេចន៍ ព្រមទាំងទស្សនទាននៃសេចក្ដីព្រាងច្បាប់នេះ គឺរៀបចំដោយមានភាពស៊ីសង្វាក់ និងឆ្លើយឆ្លងគ្នាជាមួយច្បាប់ផ្សេងៗ ដូចជា ក្រមរដ្ឋប្បវេណី ច្បាប់ស្ដីពីនីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល ច្បាប់ស្ដីពីនីតិវិធីនៃរឿងក្តីរដ្ឋប្បវេណីដែលមិនមែនជាបណ្ដឹង ជាដើម។ សម្តេច បន្ថែមថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់យ៉ាងល្អិតល្អន់ និងស៊ីជម្រៅដោយឈរលើមូលដ្ឋានធាតុចូលសំខាន់ៗដែលទទួលបានតាមរយៈការប្រជុំពិគ្រោះយោបល់កម្រិតជំនាញ និងកម្រិតនយោបាយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ៕
រូបភាព៖ រដ្ឋសភា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ