Connect with us

នយោបាយ

អ្នកវិភាគ ៖ អ្នកនយោបាយដែលស្និទ្ធនឹងអតីតមេបក្សប្រឆាំងផ្សេងទៀត គួរតែយកគំរូតាមលោក អ៊ូ ច័ន្ទឫទ្ធិ

បានផុស

នៅ

អ្នកវិភាគនយោបាយនៅកម្ពុជា លើកឡើងថា ការផ្ដាច់ខ្លួនរបស់លោក អ៊ូ ច័ន្ទឫទ្ធិ ចេញពីអតីតមេបក្សប្រឆាំងនៅក្រៅស្រុកនោះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយបុគ្គលផ្សេងទៀត គួរតែយកគំរូតាមលោក អ៊ូ ច័ន្ទឫទ្ធិ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២ ខែមិថុនានេះថា ការសម្រេចចិត្តរបស់លោក អ៊ូ ច័ន្ទឫទ្ធិ ដែលផ្ដាច់ខ្លួន និង​ឈប់ធ្វើសកម្មភាពនយោបាយនៅក្រៅស្រុកជាមួយលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងនោះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយនឹងអាចរួមចំណែកក្នុងការជួយដល់ប្រទេសជាតិ និងប្រជាជន ពិតប្រាកដ។

អ្នកវិភាគរូបនេះ ក៏អំពាវនាវដល់អ្នកនយោបាយ នៃអតីតគណបក្សសង្រ្គោះជាតិផ្សេងទៀត សូមផ្ដាច់ខ្លួនចេញពីលោក សម រង្ស៊ី ដើម្បីមានឱកាសចូលរួមចំណែកជួយដល់ប្រជាជន និងប្រទេសជាតិ។ លោកថា «អ្នកដែលនៅក្នុងអតីតគណបក្សសង្រ្គោះជាតិហ្នឹង គួរតែដើរតាមគំរូដែលលោក អ៊ូ ច័ន្ទឫទ្ធិ បានធ្វើនេះគឺមានន័យថា គាត់បានរួមចំណែកពិតប្រាកដក្នុងជួយប្រទេសជាតិយើង ប្រសិនបើសិនជានៅបន្តនយោបាយដែលភ្ជាប់ខ្លួនឯងជាមួយនឹងលោក សម រង្ស៊ី នៅខាងក្រៅទៀត គឺមិនត្រឹមតែមិនបានជួយអីសម្រាប់ជាតិ សម្រាប់ប្រជាជនទេ ក៏ប៉ុន្តែគឺពួកគាត់កំពុងតែបានរួមចំណែកបំផ្លាញនូវផលប្រយោជន៍ជាតិ»។

លោកបណ្ឌិត គិន ភា ក៏បានលើកឡើងថា អតីតមេបក្សប្រឆាំងគឺលោក សម រង្ស៊ី តាំងពីដើមទីមកតែងតែធ្វើនយោបាយដែលប៉ះពាល់ដល់សេដ្ឋកិច្ច នយោបាយ និងកិត្តិយសជាតិ ជាដើម។ «ក្រោយដែលលោក សម រង្ស៊ី ចេញពីគណបក្សហ៊្វុនស៊ិនប៉ិច នៅឆ្នាំ ១៩៩៤ រហូតមកគាត់បង្កើតគណបក្សនយោបាយខ្លួនឯងហ្នឹង គឺនយោបាយរបស់ខ្លួន តែងតែភ្ជាប់ជាមួយនឹងការធ្វើឲ្យប៉ះពាល់ ធ្វើខូចខាតទៅដល់ផលប្រយោជន៍ជាសេដ្ឋកិច្ច ជានយោបាយ ជាកិត្តិយសជាតិ អញ្ចឹងទេអ្នកនយោបាយទាំងឡាយណា ដែលភ្ជាប់ខ្លួនជាមួយលោក សម រង្ស៊ី គឺកំពុងតែរួមចំណែកធ្វើឲ្យបាត់បង់នូវផលប្រយោជន៍ជាតិយើង»។ នេះជាករលើកឡើងបន្ថែមរបស់លោកបណ្ឌិត គិន ភា។

កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ លោក អ៊ូ ច័ន្ទឫទ្ធិ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ដើម្បីឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់លើរូបលោកទាំងអស់។ នៅក្នុងលិខិតនោះ លោក អ៊ូ ច័ន្ទឫទ្ធិ​ បានសរសេរបញ្ជាក់ថា «ខ្ញុំបាទបានសម្រេចចិត្តផ្តាច់ខ្លួន និងឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយលោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន»។

បន្ទាប់យកនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសដល់លោក អ៊ូ ច័ន្ទឫទ្ធ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរឲ្យដឹងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងវេទិកាសាធារណៈមួយចំនួន បានប្រកាសថា បុគ្គលដែលផ្ដាច់ខ្លួនចេញពីមេអនុវត្តនយោបាយជ្រុលនិយមនោះ សម្ដេចនឹងស្នើសុំព្រះមហាក្សត្រ​ លើកលែងទោសឲ្យ។ មេអនុវត្តនយោបាយជ្រុលនិយមនោះ គឺលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានតែបុគ្គលម្នាក់តែប៉ុណ្ណោះ ដែលសម្ដេច នឹងមិនលើកលែងទោសឲ្យ នោះគឺមេអនុវត្តនយោបាយជ្រុលនិយមនេះតែម្ដង៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥៥ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម