ព័ត៌មានអន្ដរជាតិ
តេស្តវិជ្ជមានជំងឺកូវីដ១៩ ទទួលបានប្រាក់ជិត៧០០ដុល្លារពីរដ្ឋាភិបាល អង់គ្លេស
ក្នុងពេលឆាប់ៗខាងមុខនេះ មនុស្សគ្រប់រូបដែលធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា អាចនឹងទទួលបានប្រាក់ចំនួន៥០០ផោន (៦៨៣.៧១ដុល្លារ) ដែលនេះជាវិធានការរបស់រដ្ឋាភិបាលដើម្បីបញ្ចុះបញ្ចូលឲ្យមនុស្សកាន់តែច្រើនមកធ្វើតេស្ត និងធ្វើចត្តាឡីស័កបន្ទាប់ពីឆ្លងកូវីដ។

ផែនការដ៏គួរឲ្យចាប់អារម្មណ៍នេះ កំពុងត្រូវបានពិចារណាដោយក្រុមរដ្ឋមន្រ្តីបន្ទាប់ពីការស្រាវជ្រាវបានបង្ហាញថា មានតែ១៧ភាគរយប៉ុណ្ណោះនៃមនុស្សដែលមានរោគសញ្ញាកូវីដដែលបានមកធ្វើតេស្ត ពីព្រោះពួកគេខ្លាចបាត់បង់ប្រាក់ចំណូលប្រសិនបើពួកគេឈប់ធ្វើការ។
សំណើរនេះនឹងធ្វើឲ្យរដ្ឋាភិបាលត្រូវចំណាយប្រាក់យ៉ាងច្រើន ពោលគឺ៤៥៣លានផោន (៦១៩,១៨៣,០៥០ដុល្លារ) ក្នុងមួយសប្តាហ៍ឬ២ពាន់លានផោន (២,៧៣៤,១៩០,០០០) ក្នុងមួយខែ ហើយវាត្រូវបានបង្ហាញនៅក្នុងឯកសារគោលនយោបាយកម្រាស់១៦ទំព័រមួយដែលត្រូវបានតាក់តែងដោយ នាយកដ្ឋានសុខាភិបាលនិងថែទាំសង្គមរបស់លោក Matt Hancock។

អ្នកនិពន្ធឯកសារបានអះអាងថា “ការចង់គេចវេសពីការធ្វើចត្តាឡីស័កឥឡូវនេះ គឺជាឧបសគ្គធំបំផុតក្នុងការស្នើសុំការធ្វើតេស្ត”។ អ្នកនិពន្ធបន្ថែមថា មានតែមនុស្សម្នាក់គត់ក្នុងចំណោមបួននាក់ដែលធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃពេញ និង១៥ភាគរយបន្តទៅធ្វើការ។
ស្របពេលជាមួយគ្នានោះ មន្ទីរសុខាភិបាលក៏កំពុងផ្តល់អនុសាសន៍ផងដែរថា ប៉ូលិសគួរតែត្រូវបានផ្តល់សិទ្ធិឲ្យទទួលបានទិន្នន័យសុខភាព ដើម្បីបង្ក្រាបការបំពានច្បាប់ធ្វើចត្តាឡីស័កនិងបញ្ចប់ការបង់ប្រាក់ចំនួន៥០០ផោន ចំពោះការលាក់ទំនាក់ទំនងរបស់មនុស្សដែលឆ្លងជំងឺ។

ផ្ទុយទៅវិញ កម្មវិធីនៃការធ្វើតេស្ដខ្លួនឯងទូទាំងប្រទេសកំពុងត្រូវបានស្នើឡើង ដូច្នេះអ្នកដែលធ្វើតេស្តអវិជ្ជមានអាចវិលត្រឡប់ចូលធ្វើការវិញជាមួយកញ្ចប់ជំនួយ ដែលមានគោលបំណងបង្ការការរីករាលដាលនៃមេរោគ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Sky News

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល