Connect with us

សន្តិសុខសង្គម

លោក អ៊ួន សារ៉ាត់ និងបក្ខពួកត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ

បានផុស

នៅ

លោក អ៊ួន សារ៉ាត់ រួមទាំងបក្ខពួកចំនួន២នាក់ត្រូវបានតំណាងអយ្យការអមសាលដំបូងខេត្តតាកែវ ធ្វើកិច្ចសន្យាអប់រំ​ដោះលែងឲ្យត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីកម្លាំងនគរបាលស្រុកបាទីកសាងសំណុំរឿងបញ្ជូនកាលពីយប់ថ្ងៃទី១ ខែមិថុនា ពាក់ព័ន្ធការរៀបចំថតវីដេអូសម្ដែងបែបញ៉ុះញ៉ុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ួន សារ៉ាត់ រួមទាំងបក្ខពួកចំនួន២នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃ១​ ខែមិថុនា ឆ្នាំ២០២៣ ចំណែកក្រុមក្មេងប្រុសស្រីដែលជាសម្ដែងចំនួន៥នាក់បានធ្វើកិច្ចសន្យាអប់រំណែនាំឲ្យត្រឡប់ទៅផ្ទះវិញ ដោយសារការសម្ដែងនេះគឺជាការរៀបចំ និងជួលឲ្យសម្ដែងដោយក្នុងម្នាក់ៗទទួលបានប្រាក់៣ម៉ឺនរៀលពីថតសម្ដែង។ នេះបើតាមលោកវរសេនីយ៍ឯក ឆាយ កែវមុនី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី ប្រាប់ កម្ពុជាថ្មី តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២ ខែមិថុនា នេះ។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣និង២០នាទី មានករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កើតឡើងត្រង់ចំណុចតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យ០៣នាក់ ទី១ ឈ្មោះ អ៊ួន សារ៉ាត់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធាភ្នំពេញ, ទី២ ឈ្មោះ ឃុន ណាគង់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ទី៣ ឈ្មោះ ប៊ុន ឆានុន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដោយមុនពេលកើតហេតុជនសង្ស័យទាំង០៣នាក់ ខាងលើជាក្រុមការងារថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមហ្វេកប៊ុកដែលមានទំព័រហ្វេកប៊ុកផេកឈ្មោះថា OURN SARATH (អ៊ួន សារ៉ាត់) ជាទំព័រហ្វេកប៊ុកផេករបស់ឈ្មោះ (អ៊ួន សារ៉ាត់) បានមកលេងនៅតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ហើយបានថតវីដេអូបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកមានឈ្មោះថា Ourn Sarath (អ៊ួន សារ៉ាត់) ដែលមានចំណងជើងថា សាងមិចបានអញ្ចឹង វីដេអូអប់រំ ប៉ុន្តែចំពោះខាងក្នុងវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេក គឺមិនមានខ្លឹមសារអប់រំដូចចំណងជើងដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកឡើយ ។ ដែលនៅក្នុងវីដេអូនោះ មានចេតនាក្នុងភាពញុះញង់ដែលបង្កឲ្យមហាជនមានការយល់ច្រឡំ និងខ្លាចអ្នកខេត្តតាកែវ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៤១ នាទីutes មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម១៨ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍១៩ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម