ព័ត៌មានជាតិ
ផ្លូវប្របតាមមាត់សមុទ្រខេត្តកែប សាងសង់សម្រេចបានជាង ៦៥ ភាគរយ
កំណាត់ផ្លូវប្របមាត់សមុទ្រខេត្តកែបសាងសង់សម្រេចបានជាង ៦៥ ភាគរយ ចាប់ពីកំពង់ផែកោះទន្សាយទៅដល់ឆ្នេរសមុទ្រអង្កោលតភ្ជាប់ទៅផ្លូវជាតិលេខ ១៣-៣២ ដែលនឹងបញ្ចប់ទាំងស្រុងរយៈពេល ៣ ខែទៀតនេះ។
លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ ADB បានឲ្យដឹងថា បើគិតមកដល់ពេលនេះសម្រេចបានការសាងសង់បានជាង ៦៥ ភាគរយ នៅសល់ ៣៥ ភាគរយទៀតខាងបច្ចេកទេសនឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះ។
ផ្លូវប្របមាត់សមុទ្រដែលមានប្រវែងជាង ១២ គីឡូម៉ែត្រ តភ្ជាប់គ្នាចាប់ពីកំពង់ផែកោះទន្សាយទៅកាន់ឆ្នេរអង្កោលតភ្ជាប់ទៅផ្លូវជាតិលេខ១៣-៣២ សាងសង់ ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចំណាយថវិកាប្រមាណ ១០,៥លានដុល្លារអាមេរិក។
លោក ហម និមល បានបញ្ជាក់បន្ថែមថា អំឡុងមួយរយៈពេលនេះជារដូវភ្លៀងធ្លាក់ ដូច្នេះអាចបង្កការរំខានខ្លះៗដល់ការអនុវត្តន៍គម្រោងទាំងមូល។ តែយ៉ាងណាមិនបានធ្វើឲ្យប៉ះពាល់ការបញ្ចប់គម្រោងទៅតាមផែនការនោះទេ។
លោកបន្ថែមថា បច្ចប្បន្នសម្រេចបានការរៀបចំគ្រឹះខាងក្រោមដែលជាដំណាក់កាលដំបូង ក្នុងនោះការរៀបចំប្រឡាយ និងលូរំដោះទឹកស្ទើរតែរួចរាល់ហើយដែរ នៅសល់តែ ២ ដំណាក់កាលចុងក្រោយទៀតនឹងរួចរាល់។
កំណាត់ផ្លូវប្របមាត់ឆ្នេរនេះ គឺជាសសៃឈាមទេសចរណ៍មួយតភ្ជាប់ទៅឆ្នេរអង្កោលនាថ្ងៃអនាគត។ ផ្លូវមួយខ្សែនេះនឹងនាំឲ្យមានកំណើនភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាដើរលេងកម្សាន្តខេត្តកែបឱ្យកាន់តែច្រើន ហើយក៏នឹងបញ្ជៀសការកកផ្ទះភ្ញៀវទេសចរទៅដើរលេងកម្សាន្តនៅឆ្នេរកែបផងដែរ។
គួរបញ្ជាក់ដែរថា គម្រោងកំណាត់ផ្លូវប្របមាត់សមុទ្រនេះគឺជាអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយានៅតំបន់ឆ្នេរ នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងនោះមានអនុគម្រោងចំនួន ២ ទៀត រួមមានទីលានទុកដាក់សំរាមដែលទើបសម្ពោធ និងផ្ទេរឱ្យរដ្ឋបាលខេត្តគ្របគ្រងបន្តនាពេលថ្មីៗនេះ និងគម្រោងកំពង់ផែលើកោះទន្សាយ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់បញ្ជូនឃាតករទៅសម្លាប់លោកត្រាំជាការសងសឹកជូនឧត្តមសេនីយ៍ Qassem Soleimani