ព័ត៌មានអន្ដរជាតិ
ជប៉ុន ជម្លៀសមនុស្សរាប់ម៉ឺននាក់ ដោយសារព្យុះ Mawar
ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះនៃប្រទេសជប៉ុន បានសម្លាប់មនុស្សម្នាក់ និងបណ្តាលឲ្យមនុស្សពីរនាក់បាត់ខ្លួន ហើយមនុស្សរាប់ម៉ឺននាក់ ត្រូវជម្លៀស ខណៈអគ្គិសនីត្រូវបានកាត់ផ្តាច់។
ទឹកជំនន់គឺបង្កឡើងដោយចំហាយនៃព្យុះទីហ្វុង Mawar ប៉ុន្តែឥឡូវ ព្យុះនេះ ត្រូវបានគេទម្លាក់កម្រិត មកជាព្យុះត្រូពិកវិញហើយ។
ក្រុមជួយសង្គ្រោះនៅក្រុង Toyohashi នៃតំបន់ Aichi ភាគកណ្តាល បានរកឃើញបុរសម្នាក់ក្នុងវ័យ៦០ឆ្នាំប្លាយ ស្លាប់នៅក្នុងរថយន្តដែលត្រូវទឹកលិច។
ចំណែកនៅទីក្រុង Wakayama ភាគខាងលិច ក្រុមមន្ត្រីបានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា ពួកគេកំពុងបន្តស្វែងរកបុរសម្នាក់ និងស្ត្រីម្នាក់ដែលបាត់ខ្លួន។
ដោយឡែក នៅកណ្តាល និងភាគខាងលិចប្រទេសជប៉ុន អាជ្ញាធរបានចេញបញ្ជាជម្លៀសប្រជាជន ហើយនៅតំបន់ជិតទីក្រុងតូក្យូ អាជ្ញាធរ ក៏បានចេញការព្រមានថ្មី អំពីហានិភ័យទឹកជំនន់ផងដែរ។
លើសពីនេះ ដោយសារតែទីក្រុងមួយចំនួន រួមទាំង Toyohashi និង Koshigaya បានជួបប្រទះភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់បំផុតនៅរយៈពេល២៤ម៉ោងចុងក្រោយនោះ, ទីភ្នាក់ងារឧតុនិយមជប៉ុន បានជំរុញឲ្យប្រជាជន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបំណាក់ដី ទឹកទន្លេឡើងផុតច្រាំង និងជំនន់នៅតំបន់ទំនាប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ ជប៉ុនព្រមានថា ព្យុះទីហ្វុង Mawar ដ៏ខ្លាំងក្លាអាចនឹងបោកបក់នៅសប្ដាហ៍ក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី