ព័ត៌មានជាតិ
បញ្ចប់ទស្សនកិច្ច អ្នកព័ត៌មានទទួលចំណេះដឹងកាន់តែច្បាស់ពីសេវាឥណទានតាមជនបទ
ក្រុមអ្នកសារព័ត៌មានជិត ៣០ នាក់មកពីជាង ២០ ស្ថាប័នបានបញ្ចប់ដំណើរទស្សនកិច្ចស្វែងយល់ពីស្ថានភាពទីផ្សារហិរញ្ញវត្ថុទៅខេត្តកំពង់ចាមរយ:ពេល ២ ថ្ងៃ គឺថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការរៀបចំសម្របសម្រួលពីសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះគោលបំណងដើម្បីនាំអ្នកព័ត៌មានផ្សារភ្ជាប់ទៅប្រភពដែលធ្វើការពាក់ព័ន្ធលើវិស័យហិរញ្ញវត្ថុ រួមទាំងមានឱកាសបានជួបជាមួយអ្នកប្រើប្រាស់សេវាឥណទាន ដើម្បីស្វែងយល់រូមគ្នាចូលរួមដោះស្រាយបញ្ហាប្រឈមនានា។
តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ ផ្តលចំណេះដឹងបន្ថែមអ្នកសរសេរនិងផលិតព័ត៌មានអាចស្វែងយល់ពីស្ថានភាពទីផ្សារសេវាហិរញ្ញវត្ថុនៅតាមជនបទតើផ្តល់ផលប្រយោជន៍និងផលប៉ះពាល់យ៉ាងណាខ្លះដល់សេដ្ឋកិច្ចនិងសង្គម។
លោកបន្តថា ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ក្រុមអ្នកព័ត៌មានបានទៅទស្សនកិច្ចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនពីរ និងគ្រឹះស្ថានធនាគារពាណិជ្ជចំនួន ០១ រួមទាំងក្រុមហ៊ុនធានារ៉ាប់រងចំនួន ០១ ផងដែរ។ ក្នុងនោះក៏បានចុះទៅជួបអតិថិជនដែលកំពុងប្រើប្រាស់សេវាឥណទានក្នុងការពង្រីករបរអាជីវកម្ម។
លោកសង្ឃឹមថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនេះ បណ្តាញព័ត៌មាននឹងចូលរួមផ្សព្វផ្សាយផលិតព័ត៌មានកាន់តែស៊ីជម្រៅ ប្រកបគុណភាពផ្តល់ជាចំណេះដឹងកាន់តែច្រើនដើម្បីកាត់បន្ថយហានិភ័យពីការប្រើប្រាស់សេវាឥណទានដល់ប្រជាពលរដ្ឋនៅតាមជនបទ។
លោកអះអាងថា ការប្រើប្រាស់កម្ចីឥណទានដូចកាំបិតមុខពីរ ត្រូវមានការថ្លឹងថ្លែងពីគោលបំណងដោយមានភាពច្បាស់លាស់ដើម្បីនាំភាពរីកចម្រើន។
លោក ម៉ី វាសនា នាយកប្រតិបត្តិផ្នែកកម្ចីនៃធនាគារប្រៃសណីយ៍កម្ពុជាបានកត់សម្គាល់ថា ពលរដ្ឋមួយចំនួនដែលប្រើប្រាស់សេវាកម្ចីឥណទានជាច្រើនហាក់ធ្វេសប្រហែសមិនសូវពិនិត្យទៅលើកិច្ចសន្យាឲ្យបានគ្រប់ជ្រុងជ្រោយ ដែលអាចនាំផលវិបាកទៅថ្ងៃក្រោយ។
លោកបន្តថា ការស្វែងយល់ពីកិច្ចសន្យាដើម្បីទទួលបានការការពារ និងកាត់បន្ថយភាពប្រឈមដែលកើតឡើង។
អ្នកស្រី សេង សុខនី រស់នៅភូមិទួលដង្កោ ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលប្រើប្រាស់កម្ចីឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដើម្បីពង្រីកមុខរបរបានបញ្ជាក់ថា ពេលអ្នកស្រីយកកម្ចីគេនោះគឺតាមរយៈការណែនាំពីមិត្តភក្រ្កដោយមិនបានស្វែងយល់ព័ត៌មានយ៉ាងណានោះទេ។
«មិនដឹងគ្រឹះស្ថានផ្សេងមានកិច្ចសន្យាយ៉ាងណា លក្ខខណ្ឌល្អយ៉ាងណា គ្រាន់តែដឹងថាគេផ្តល់សេវាបានល្អ និងលក្ខខណ្ឌខ្ចីងាយស្រួល»។
យ៉ាងណាបើលោក កាំង តុងងី ខាងសមាគមបានបង្កើតយុទ្ធនាការអប់រំដល់ពលរដ្ឋស្វែងយល់ពីការប្រើប្រាស់កម្ចីឥណទានដែលសមស្របតាមតម្រូវការរបស់ខ្លួន។
លោកសង្កេតឃើញថា ក្នុងទីផ្សារបច្ចុប្បន្ននេះអតិថិជនជឿជាក់លើគ្រឹះស្ថានឥណទានណាមួយដែលបម្រើសេវាបានល្អ ហើយ គឺមិនចង់ខាតពេលសិក្សាគ្រឹះស្ថានណាផ្សេងទេ។
លោកបញ្ជាក់ថា ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស មានភាពចាំបាច់ណាស់។ គ្រឹះស្ថានផ្តល់សេវាល្អទទួលការទុកចិត្តនឹងទទួលបានការគាំទ្រពីអតិថិជន។ យ៉ាងណាតួនាទីរបស់សមាគមត្រូវណែនាំស្ថាប័នដែលផ្តល់សេវាហិរញ្ញវត្ថុត្រូវតែពន្យល់ផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់ប្រកបដោយភាពស្មោះត្រង់ដល់អតិថិជន ចៀសវាងកេងប្រវ័ញ្ចផ្តល់ព័ត៌មានខុសពីការពិត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ