ព័ត៌មានអន្ដរជាតិ
ទីក្រុងប៉េកាំង ព្រមានថា ជម្លោះចិន-អាមេរិក នឹងក្លាយជាមហន្តរាយសម្រាប់ពិភពលោកទាំងមូល
រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ព្រមានថា ជម្លោះយោធារវាងចិន និងសហរដ្ឋអាមេរិក នឹងមានផលវិបាកដ៏អាក្រក់ មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរនេះប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ពិភពលោកទាំងមូលផងដែរ។

អំឡុងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យទី៤ខែមិថុនា លោក Li បានគូសបញ្ជាក់ថា “ចិននិងអាមេរិកមានប្រព័ន្ធផ្សេងៗគ្នា ហើយខុសគ្នាតាមវិធីជាច្រើន។ យ៉ាងណាក្តី រឿងនេះ មិនគួររារាំងភាគីទាំងពីរពីការស្វែងរកមូលដ្ឋានរួម និងផលប្រយោជន៍រួម ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនោះទេ”។
លោកបន្ថែមថា “គ្មានអ្វីអាចប្រកែកបានឡើយដែលថា ជម្លោះឬការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងររវាងចិននិងអាមេរិក នឹងក្លាយជាមហន្តរាយសម្រាប់ពិភពលោក”។
ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជាតិចិនក៏បានព្រមានដែរថា “ឥឡូវនេះ ចិត្តគំនិតសង្រ្គាមត្រជាក់ កំពុងកកើតឡើងវិញ ដែលជាហេតុបង្កើនហានិភ័យសន្តិសុខយ៉ាងខ្លាំងក្លា”។

ទោះមិននិយាយអំពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនដោយផ្ទាល់ ប៉ុន្តែលោក Li បានអះអាងថា “ប្រទេសមួយចំនួន បាននិងកំពុងបង្កើនការប្រកួតប្រជែងអាវុធ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត”។
យោងតាមលោករដ្ឋមន្ត្រី, អ្នកដែលព្យាយាមបង្កើតប្លុកយោធាដូចអង្គការណាតូ នៅឥណ្ឌូប៉ាស៊ីហ្វិក កំពុងសម្លឹងមើល ចាប់ប្រទេសក្នុងតំបន់ធ្វើជាចំណាប់ខ្មាំង ហើយលលេងជាមួយជម្លោះ និងការប្រឈមមុខដាក់គ្នា។
លើសពីនេះ លោក Li ក៏បានបញ្ជាក់ជំហររបស់ទីក្រុងប៉េកាំងដែរថា “កោះតៃវ៉ាន់គឺជាតៃវ៉ាន់របស់ចិន ហើយរបៀបដោះស្រាយបញ្ហាតៃវ៉ាន់ គឺចិនជាអ្នកសម្រេចចិត្ត”។
គួរបញ្ជាក់ថា លោក Li ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិចិន កាលពីពាក់កណ្តាលខែមីនា ហើយមន្ត្រីរូបនេះ ត្រូវបានអាមេរិកដាក់ក្នុងបញ្ជីខ្មៅកាលពីឆ្នាំ២០១៨ ដោយចោទប្រកាន់ពាក់ព័ន្ធការទិញអាវុធពីរុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ទោះចិននិងរុស្ស៊ី ពួតដៃគ្នា ក៏អាមេរិក មិនចាំបាច់ បង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ដែរ

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?