នយោបាយ
ការបោះឆ្នោតខាងមុខ បក្សធម្មាធិបតេយ្យដាក់ចេញគោលនយោបាយអាទិភាព៨
គណបក្សធម្មាធិបតេយ្យរបស់លោកស្រី ពោធិតី សាវត្ថី ដាក់ចេញគោលនយោបាយអាទិភាពចំនួន៨ សម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

គោលនយោបាយគណបក្សធម្មាធិបតេយ្យ គឺប្រកាន់យកគោលការណ៍មាតាធិបតេយ្យ និងភាពយុត្តិធម៌ចំពោះប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ដែលក្នុងនោះ គោលនយោបាយអាទិភាពចម្បងរបស់គណបក្សនេះ គឺផ្ដោតលើការដោះស្រាយជម្លោះដីធ្លី បំបាត់អំពើពុករលួយ កំណែទម្រង់ប្រព័ន្ធតុលាការ និងដោះស្រាយបញ្ហាសង្គមផ្សេងៗ ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌។
គណបក្សធម្មាធិបតេយ្យ ក៏នឹងផ្ដោតជាសំខាន់ទៅលើការងារកែទម្រង់ប្រព័ន្ធកសិកម្ម ការរៀបចំប្រព័ន្ធធារាសាស្ត្រ ដើម្បីផ្ដល់លទ្ធភាពដល់ប្រជាកសិករអាចប្រើប្រាស់ទឹកបានគ្រប់គ្រាន់ក្នុងវិស័យកសិកម្ម និងកាត់បន្ថយទឹកជំនន់។ នៅក្នុងនោះ គណបក្សនេះ ក៏សន្យាខិតខំស្វែងរកទីផ្សារសម្រាប់កសិផល និងផលិតផលផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពឲ្យល្អប្រសើររបស់ប្រជាកសិករ និងកម្មករ។

ទន្ទឹមនេះ គោលនយោបាយគណបក្សធម្មាធិបតេយ្យ ក៏នឹងកែទម្រង់ប្រព័ន្ធសុខាភិបាល ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមានភាពល្អប្រសើរថែមទៀត ដើម្បីលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា ខណៈការកែទម្រង់លើប្រព័ន្ធអប់រំ គឺគណបក្សនេះ នឹងផ្តល់ប្រាក់កម្ចីឥតការប្រាក់សម្រាប់និស្សិតបន្តការសិក្សា ព្រមទាំងដាក់បន្ថែមម៉ោងសិក្សាលើមុខវិជ្ជាសាសនា និងគុណធម៌ ដែលបង្រៀនដោយព្រះសង្ឃ។
បន្ថែមពីលើនេះ គណបក្សធម្មាធិបតេយ្យ ដែលមានលោកស្រី ពោធិតី សាវត្ថី ជាអ្នកដឹកនាំ ក៏បានដាក់បញ្ចូលគោលនយោបាយសញ្ជាតិខ្មែរតែមួយសម្រាប់អ្នកនយោបាយកម្ពុជាផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ