ព័ត៌មានអន្ដរជាតិ
អាស៊ាន និងជប៉ុន ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច
ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកញ្ចប់នៃវិធានការសហប្រតិបត្តិការសេដ្ឋកិច្ច ចំពេលខួបទំនាក់ទំនង ៥០ ឆ្នាំ ។
ក្នុងអំឡុងពេលវេទិកានាទីក្រុងតូក្យូនៅថ្ងៃចន្ទនេះ អង្គការពាណិជ្ជកម្មខាងក្រៅរបស់ប្រទេសជប៉ុន និងស្ថាប័នផ្សេងទៀតបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីគាំទ្រដល់ការចាប់ផ្តើមគម្រោងអាជីវកម្មថ្មីនេះ ។
នៅក្នុងអនុស្សរណៈនោះផងដែរ ក៏បានអំពាវនាវឲ្យអង្គការធានារ៉ាប់រងពាណិជ្ជកម្មដែលពាក់ព័ន្ធជាមួយរដ្ឋាភិបាលជប៉ុន និងធនាគារ MUFG ផ្តល់ការវិនិយោគ និងប្រាក់កម្ចីដល់សមាជិកអាស៊ាន សម្រាប់កិច្ចខិតខំប្រឹងប្រែងគ្មានកាបូន ។
ថ្លែងក្នុងវេទិកានោះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មជប៉ុន លោក Nishimura Yasutoshi បាននិយាយថា “អាស៊ានកំពុងបង្ហាញពីកំណើនគួរឲ្យកត់សម្គាល់ ខណៈដែលប្រទេសជប៉ុនមានបច្ចេកវិទ្យាទំនើប ។ ការប្រើប្រាស់ចំណុចខ្លាំងរបស់ភាគីទាំងពីរដើម្បីបង្កើតអនាគតរួមគ្នាដោយផ្អែកលើការជឿទុកចិត្ត គឺជាទិសដៅដែលយើងគួរមាន” ។
គួរបញ្ជាក់ថា ប្លុកអាស៊ានទាំង ១០ មានចំនួនប្រជាជន និងពាណិជ្ជកម្មពិភពលោកច្រើនជាង ៨ ភាគរយ ខណៈរដ្ឋាភិបាលជប៉ុនក៏គ្រោងនឹងអញ្ជើញថ្នាក់ដឹកនាំនៃប្លុកក្នុងតំបន់ទាំងអស់ ទៅកាន់កិច្ចប្រជុំកំពូលពិសេសមួយនៅខែធ្នូ ដើម្បីពង្រឹងទំនាក់ទំនងបន្ថែមទៀតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អតីតមេប៉ូលិស ថៃ ជំរុញឲ្យសមាជិកព្រឹទ្ធសភាបោះឆ្នោតជូនលោក Pita ធ្វើជានាយករដ្ឋមន្ត្រី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់