ជីវិតកម្សាន្ដ
Matt បង្ហោះរូបញ៉ាំបាយ តែមហាជនផ្ដោតលើមនុស្សប្រុសទៅជាមួយនាង
ក្រោយផ្ដាច់ទំនាក់ទំនងជាមួយអតីតមិត្តប្រុសហៃសូ Songkran មហាជនជាច្រើននៅតែចិញ្ចឹមចិត្តទន្ទឹងរង់ចាំ មើលថា តើ Matt Peeranee នឹងមានស្នេហាថ្មីម្ដងទៀតទេ ខណៈនាងបង្ហោះរូបភាពញ៉ាំបាយដោយមានបុរសម្នាក់ជាអ្នកថតរូបឲ្យ។

ក្រោយវិលពីប្រទេសជប៉ុនមិនបានប៉ុន្មានផង កាលពីពេលថ្មីៗនេះ Matt Peeranee បានបង្ហោះរូបភាពចូលទៅញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានដែលខ្លួនចូលចិត្ត។ ទន្ទឹមនឹងការបង្ហោះរូបភាពស្អាតៗនៅលើ Instagram តារាសម្ដែងរូបនេះបានបង្អួតរូបរាងដ៏សិចស៊ីនៅក្នុងសំលៀកបំពាក់ចងពុង ហើយផ្ញើស្នាមញញឹមដ៏ផ្អែមល្ហែមទៅកាន់អ្នកថតរូបដែលអង្គុយទល់មុខនាងថែមទៀត។
យ៉ាងណាមិញ រូបភាពប៉ុន្មានសន្លឹកនេះបានធ្វើឲ្យមហាជនជាច្រើនផ្តោតលើមនុស្សដែល Matt Peeranee កំពុងស្ថិតនៅជាមួយ។ ជាមួយគ្នានេះដែរ ទស្សនិកជនបានចូលរួមទស្សន៍ទាយថា តើបុរសអាថ៌កំបាំងម្នាក់នោះនឹងក្លាយជាគូស្នេហ៍ថ្មីឬអត់? បន្ទាប់ពីពួកគេបានពិនិត្យឃើញដៃមនុស្សប្រុសដែលជាអ្នកថតរូបឲ្យ Matt កំពុងស្ថិតនៅទល់មុខនាង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Taew ត្រូវមហាជនស្ដីបន្ទោសលែងយកម្ដាយតាមខ្លួន ក្រោយនាំមិត្តប្រុសហៃសូជំនួសវិញ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?