Connect with us

ព័ត៌មានជាតិ

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

បានផុស

នៅ

នេះ​ជា​ការ​លើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ខេត្ត​ស្តឹង​ត្រែង នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្ដីពី​វឌ្ឍនភាព​មូលដ្ឋាន ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តស្ទឹងត្រែង ដែល​រៀបចំឡើង ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ែន គុង អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់ថា ខេត្តស្ទឹងត្រែង​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ខេត្ត​ចំនួន​ពីរ​របស់​ប្រទេស​ឡាវ គឺ​ខេត្ត​ចំប៉ា​សាក់ និង​ខេត្ត​អត្ត​ពើ (​មានស្រុក​ចំនួន​ពីរ​ជាប់​ប្រទេស​ឡាវ គឺ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ និង​ស្រុក​សៀម​ប៉ាង​) ហើយ​មាន​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល (​កម្ពុជា​) ជាប់​ជាមួយ​ច្រក​ណង​ណុ​ខៀន (​ប្រទេស​ឡាវ​) ហើយ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ ពីព្រោះ​នៅ​មិនទាន់បាន​បោះបង្គោល​ព្រំដែន​រួច​នៅឡើយ​។ លោក​ថា ស្ថានភាព​នេះ មិនមែន​សម្រាប់តែ​ប្រទេស​កម្ពុជា​នោះទេ នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ក៏​បែប​នេះដែរ កាលណា​បើ​យើង​មិនទាន់​បានរៀបចំ​បោះបង្គោល​ព្រំដែន ឬ​ខណ្ឌសីមា​បាន​ចប់សព្វគ្រប់​នោះទេ បញ្ហា​គឺ​តែងតែ​កើតមានឡើង​។

បើ​តាម​លោក ម៉ែន គុង ថ្មីៗ​នេះ​មាន​បញ្ហា​ប្រឈម​មួយចំនួន​បាន​កើតមានឡើង​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ឡាវ ដោយ​កម្លាំង​សមត្ថកិច្ច​ខាង​ភាគី​ឡាវ បាន​ឈូសឆាយ​ផ្លូវ​នៅក្នុង​ភូមិ​មួយ​ជាប់​នឹង​ព្រំដែន ចូល​មក​តំបន់​មួយ ជា​តំបន់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ឲ្យ​រក្សា​ស្ថានភាព​ដើម គឺ​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​សូន្យ​033/1 និង​033/2 តែ​បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការចរចា​។

លោក ម៉ែន គុង អះអាង​ថា ទាក់ទង​បញ្ហា​ខាងលើ​នេះ នៅពេល​មាន​ហេតុការណ៍​ភ្លាម ក៏​ទទួល​បាន​ព័ត៌មាន​ភ្លាម ហើយ​លោក​អភិបាលខេត្ត​បាន​ទំនាក់ទំនង​ជាបន្ទាន់​ទៅ​អភិបាលខេត្ត​ចំប៉ា​សាក់​ខាង​ប្រទេស​ឡាវ​។ ក្រោយពី​ធ្វើការ​ទំនាក់ទំនង​កម្លាំង​របស់​យើង ក៏បាន​ចុះទៅ​កន្លែង​កើតហេតុ ដែល​កម្លាំង​ភាគី​ឡាវ បាន​ធ្វើ​ការ​ឈូស​ឆាយ​ផង​ដែរ ប៉ុន្តែ​ទោះជា​យ៉ាងណា​យើង​នៅមាន​បញ្ហា​ប្រឈម​ខ្លះ ដោយសារតែ​ភាគី​ឡាវ នៅតែ​ធ្វើ​សកម្មភាព ហើយ​ស្ដាប់​តែ​បញ្ជា​ថ្នាក់លើ​របស់ខ្លួន​ប៉ុណ្ណោះ​។ លោក​ថា សកម្មភាព​នេះ​លោក​អភិបាលខេត្ត​ក៏បាន​រាយការណ៍​មក​ក្រសួងមហាផ្ទៃ​ផងដែរ​។

លោក ម៉ែន គុង ឲ្យ​ដឹង​ដែរ​ថា ក្រោយពី​កើតមាន​ករណីនេះ លោក​អភិបាលខេត្ត​បានធ្វើ​របាយការណ៍ ដោយ​ភ្ជាប់​ជាមួយ​កំណត់​ទូត ទៅ​ខេត្ត​ចំប៉ា​សាក់ ដើម្បី​បញ្ឈប់​សកម្មភាព​នេះ ដោយ​សម្អាង​ទៅលើ​សេចក្តី​ថ្លែងការណ៍ ក៏ដូចជា​គោលការណ៍​រួម​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ ដែល​បាន​កំណត់ថា តំបន់​ណា​ដែល​មិនទាន់​បោះបង្គោល​ព្រំដែន គឺ​ត្រូវ​រក្សា​ស្ថានភាព​ដើម ដោយ​ប្រើពាក្យ​ថា “​រក្សា​បរិស្ថាន​ដើម​”​។ លោក​បញ្ជាក់ដែរថា មកដល់ពេលនេះ​សកម្មភាព​នោះបាន​បញ្ឈប់​ហើយ មិនមាន​សកម្មភាព​ឈូសឆាយ​អ្វី​បន្តទៀត​នោះទេ​។

ដោយឡែក​ទាក់ទង​បញ្ហា​គ្រឿង​ញឿ​ន​ឆ្លងដែន លោក ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​អះអាងថា ខេត្ត​មាន​យន្តការ​ទប់ស្កាត់​គ្រឿងញៀន ដោយមាន​អភិបាលខេត្ត ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្នាក់​ខេត្ត​។ លោក​ថា ដោយសារ​ខេត្តស្ទឹងត្រែង​មាន​ព្រំដែន​ព្រំប្រទល់​ដែន​ជាប់​ជាមួយ​ប្រទេស​ឡាវ​វែង រហូត​២៥៧ គីឡូម៉ែត្រ ធ្វើ​ឲ្យ​ភូមិសាស្ត្រ​មាន​លក្ខណៈ​ស្មុគស្មាញ គួបផ្សំ​ជាមួយ​សម្ភារៈ​ប្រើប្រាស់​របស់​សមត្ថកិច្ច​នៅ​មាន​កម្រិត​ធ្វើ​ឲ្យ​មានការ​លំបាក​ខ្លះ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក្រោម​ការគ្រប់គ្រង​រប​ស់លោក​អភិបាលខេត្ត ដែលជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត លោក​តែងតែ​ជំរុញ​កម្លាំង ដែល​ឈរជើង​នៅតាម​ព្រំដែន​ដើម្បី​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ឡាវ​ផងដែរ​។

បើ​តាម​លោក ឈាង ឡាក់ ដើម្បី​ប្រ​យុ​ទ្ធ​ប្រឆាំង​បញ្ហា​នេះ ខេត្ត​ក៏​មាន​កម្លាំង​វរៈ​ការពារ​ព្រំដែន​របស់​ស្នងការ​នគរបាល​ខេត្ត និង​វីរៈ​សេនា​តូច​លេខ​២ របស់​សឹក​រង​ខេត្ត និង​កងកម្លាំង​រាជ​អាវុធហត្ថ ក៏បាន​ឈរជើង​នៅក្បែរ​ព្រំដែន​នោះ​ផង​ដែរ ហើយ​កម្លាំង​ទាំងនោះ​តែងតែ​ឈរ ជើង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ មិន​ត្រឹមតែ​គ្រឿងញៀន​នោះទេ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា៧ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម៩ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

Sokha Hotels

ព័ត៌មានពេញនិយម