Connect with us

ព័ត៌មានជាតិ

លោក ហ៊ុយ វណ្ណៈ​ ក្តី​ស្រមៃ​ត្រឹមជា​គ្រូ​បង្រៀន មុន​ក្លាយ​ជា​រដ្ឋលេខាធិការ​នៅ​ក្រសួង​មហាផ្ទៃ​

បានផុស

នៅ

នៅ​ក្នុង​បទ​សម្ភាស​កម្ម​វិធី​ Grow Under Peace របស់​សារព័ត៌មាន​«កម្ពុជា​ថ្មី​» លោក​ ហ៊ុយ​ វណ្ណៈ ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ «ខ្ញុំ​មិន​ធ្លាប់​គិត​ស្រមៃ​ដល់​ថា ​អាច​ឈាន​ជើង​ដើរ​នៅ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ក្លាយ​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ដូច​បច្ចុប្បន្ន ព្រោះ​ពី​មុន​ក្តី​ស្រមៃ​តែ​មួយ​គត់ ចង់​ក្លាយ​ជា​គ្រូ​បង្រៀន»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​​វិវត្ត​ និង​ការ​រីក​ចម្រើន​នៃ​សង្គម​ ពី​មួយ​ដំណាក់​កាល​ ទៅ​មួយ​ដំណាក់​កាល​​ អាច​ប្រែ​ក្លាយ​លោក​ ហ៊ុយ វណ្ណៈ ឱ្យ​ឈាន​ជើង​ដើរ​មក​ដល់ដូច​ពេល​បច្ចុប្បន្ន។ នៅ​ក្នុង​កម្ម​វិធី​ Grow Under Peace លោក​ ហ៊ុយ វណ្ណៈ ដែល​សព្វ​ថ្ងៃ​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​សារព័ត៌មាន​កម្ពុជា ​(ស.ស.ស.ក) ហើយ​ក៏​ជា​បញ្ញវន្ត​ខ្មែរ​មួយ​រូប​ដ៏​មាន​សក្ដានុពល ដែល​​បាន​បញ្ចប់​ការ​សិក្សា​មក​ពី​សហរដ្ឋអាមេរិក​ បាន​លើក​ឡើង​ថា​ ​កម្រង​ខ្សែ​ជីវិត​​របស់​លោក​ តាំង​ពី​ដំបូង​ រហូត​​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ គឺ​កើត​ចេញ​ពី​ការ​តស៊ូ អត់ធ្មត់ ព្យាយាម​ជម្នះ នូវ​គ្រប់​បញ្ហា​ដែល​កើត​មាន​ចំពោះ​មុខ​។

ជាក់ស្ដែង កំឡុង​ពេល​​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​ភាព​ក្រី​ក្រ លំបាក លោក​ ហ៊ុយ វណ្ណៈ បាន​បង្ហើប​ថា​លោក​មិន​ធ្លាប់​ស្រមៃ​ថា​បាន​ក្លាយ​ជា​ថ្នាក់​ដឹក​នាំ​មួយ​រូប​ធ្វើ​ការ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ និង​បម្រើ​ការ​ងារ​ នៅ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ ឬ​នៅ​ក្នុង​សង្គម​នយោបាយ​នោះ​ទេ ព្រោះ​តាំង​ពី​នៅ​យុវវ័យ​ លោក​ស្រលាញ់ ​ស្រមៃ​ និង​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​មួយ​រួប​ប៉ុណ្ណោះ។

ត្រង់​ចំណុច​នេះ លោក រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​បាន​ពន្យល់​ថា «តាំង​ពី​តូច​នៅ​ពេល​ដែល​ខ្ញុំ​កើត​មក ឃើញ​តែ​សាលា​រៀន​ វត្ត​អារាម អត់​មាន​ឃើញ​សង្គម​សេដ្ឋកិច្ច សង្គម​វិទ្យាសាស្ត្រ​ទេ ព្រោះ​ក្រោយ​ពី​សម័យ​ប៉ុល​ពត​មក​ឃើញ​តែ​គោ ក្របី វាល​ស្រែ លោក​សង្ឃ គ្រូ​បង្រៀន ដូច្នេះ​ជម្រើស​ខ្ញុំ​នៅ​ពេល​​មាន​តែ​ប្រឹង​​រៀន​យក​ចំណេះ​​ធ្វើ​គ្រូ​បង្រៀន ហើយ​បើ​ធ្វើ​មិន​បាន ទៅ​ធ្វើ​ជា​កង​ទ័ព»។

​ការ​ខិត​ខំ​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល​ និង​ការ​បើក​ទូលាយ​នៃ​សង្គម លោក​ ហ៊ុយ វណ្ណៈ អាច​មាន​ឱកាស​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស ​ហើយ​អាច​ឱ្យ​លោក​វិវត្ត​ពី​គ្រូ​​បង្រៀន ​មក​ធ្វើ​ការ​នៅ​ក្នុង​អង្គការ​សង្គម​ស៊ីវិល ​អ្នក​ស្រាវ​ជ្រាវ មក​ជា​អ្នក​និពន្ធ ​​និង​អាច​ដើរ​មក​ដល់​ចំណុច​មួយ​ដូច​​ពេល​បច្ចុប្បន្ន​ក្លាយជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទីutes មុន

តួ អ៊ូ ម៉ីនាង លេចមុខដើរជាមួយសេដ្ឋីដីគោក ខណៈទីផ្សារចិន ហាក់មិនអំណោយផល

ព័ត៌មានជាតិ៨ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ការរើសអើង ប្រមាថមាក់ងាយ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ជនមានពិការភាព

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

រដ្ឋាភិបាលឥណ្ឌូណេស៊ី ចំណាយ​ថវិកាជាង ៣០ ប៊ីលាន លើ​វិស័យ​អប់រំ​នៅ​ឆ្នាំ​នេះ​

ព័ត៌មានជាតិ១៥ នាទីutes មុន

កម្មករនិយោជិត៖ នៅកន្លែងធ្វើការមានភាពស្និទ្ធស្នាលរវាងកម្មករ និងថៅកែ ដូចជាគ្រួសារតែមួយ 

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ព្រឹត្តិការណ៍ «រាត្រីចងចាំ» បង្ហាញពីការចងចាំ និងលើកស្ទួយសម្បត្តិសិល្បៈវប្បធម៌ខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម