សន្តិសុខសង្គម
មានជនខិលខូច ឆបោកអ្នកប្រើប្រាស់អគ្គិសនីឲ្យផ្ទេរប្រាក់ថ្លៃប្រើប្រចាំខែ ឬសេវាផ្សេង
មានជនខិលខូច បានឆបោកអ្នកប្រើប្រាស់អគ្គិសនី ឲ្យផ្ទេរប្រាក់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ និងថ្លៃសេវាផ្សេងៗដល់ពួកគេ ក្រោមហេតុផលបង់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្លៃប្តូរនាឡិកាស្ទង់ ប្តូរឌីស្យុងទ័រ ប្តូរបរិក្ខារអគ្គិសនីមួយចំនួន ដើម្បីចៀសវាងការផ្អាកកាផ្គត់ផ្គង់ ឬការកាត់ផ្តាច់ចរន្តអគ្គសនីជាដើម។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អអជ្ញាធរអគ្គិសនីកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

បន្ទាប់ពីទទួលបានព័ត៌មានជាបន្តបន្ទាប់ពីអគ្គសនីកម្ពុជា (EDC) និងអ្នកកាន់អជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនីឯកជន ថានៅតាមតំបន់មួយចំនួន មានករណីឆបោកអ្នកប្រើប្រាស់អគ្គិសនីតាមទូរស័ព្ទ តាមបណ្តាញទំនាក់ទំនងសង្គម ឬតាមមធ្យោបាយនានា ក្នុងការបង់ប្រាក់។
មធ្យោបាយនៃការឆបោកនោះ គឺរួមមានជាការឲ្យបង់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្លៃប្តូរនាឡិកាស្ទង់ ប្តូរឌីស្យុងទ័រ ប្តូរបរិក្ខារអគ្គិសនីមួយចំនួន ដើម្បីចៀសវាងការផ្អាកកាផ្គត់ផ្គង់ ឬការកាត់ផ្តាច់ចរន្តអគ្គសនីជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរអគ្គិសនីសង្កត់ធ្ងន់ថា ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណណា ដែលបានទំនាក់ទំនងទៅឲ្យបង់ប្រាក់ យោងតាមហេតុផលខាងលើនេះ សូមកុំបង់ប្រាក់ឬផ្ទេរប្រាក់ឲ្យជននោះឲ្យសោះ ហើយត្រូវជូនដំណឹងដល់អគ្គិសនីកម្ពុជា ឬអ្នកកាន់អាជ្ញាបណ្ណអគ្គិសនីឯកជន ដែលទទួលបន្ទុកផ្គត់ផ្គង់អគ្គសនីនៅតាមតំបន់របស់ខ្លួន ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់។
អាជ្ញាធរអគ្គិសនីកម្ពុជាក៏បានសង្កត់ធ្ងន់ថា រាល់ការបង់ប្រាក់ថ្លៃប្រើប្រាស់អគ្គិសនី ឬសេវាផ្សេងៗ លុះត្រាតែមានវិក្កយបត្រ និងបង្កាន់ដៃទទួលប្រាក់ត្រឹមត្រូវរបស់អគ្គិសនីកម្ពុជា ឬរបស់អ្នកកាន់អាជ្ញាបណ្ណអគ្គិសនីឯកជន។ បើមិនមានឯកសារទាំងនោះទេ សូមបងប្អូនប្រជាពលរដ្ឋ កុំបង់ប្រាក់ឲ្យសោះ៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?