Connect with us

ព័ត៌មានជាតិ

ខេត្តចំនួនបីបានបង្កើតប្រាក់ចំណូលដល់ពលរដ្ឋរាប់សិបម៉ឺននាក់ តាមរយៈវិស័យរោងចក្រ

បានផុស

នៅ

ខេត្តចំនួនបី រួមមាន ខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បាននិងកំពុងផ្តល់ប្រាក់ចំណូលដល់​ពលរដ្ឋខ្មែរ​រាប់សិបម៉ឺនាក់ តាមរយៈការបង្កើតការងារក្នុងវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផលិតឧបករណ៍​ធ្វើដំណើរ និងផ្នែកដំឡើងសូឡា​ ជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តចំនួនបីរបស់កម្ពុជា មានសក្តានុពលខ្លាំងទៅលើវិស័យរោងចក្រកាត់ដេរ ក្នុងនោះ រួមមាន ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

បើតាមលោករដ្ឋមន្រ្តី នៅក្នុងចំណោមខេត្តទាំងបីមាន មានរោងកច្រសរុបចំនួន ៣៨២ រោងចក្រ និងមានកម្មករ​រហូតដល់ ៣៣ម៉ឺននាក់ គិតត្រឹមឆ្នាំ ២០២៣។ ក្នុងនោះ ខេត្តកណ្ដាលមាន ១៧១ រោងចក្រ មានកម្មករសរុប ១៣ម៉ឺននាក់ ខេត្តកំពង់ស្ពឺមាន ១៩១ ​រោងចក្រ មានកម្មករ ១៥ម៉ឺននាក់  និងខេត្តកំពង់ឆ្នាំងមាន ២០រោងចក្រ មានកម្មករ ៥ម៉ឺននាក់។

លោក អ៊ិត សំហេង បានបញ្ជាក់ថា រាល់ផលិតផលឧស្សាហកម្មទាំងអស់ ដែលកម្ពុជាផលិតបាន គឺនាំចេញ​ទៅទីផ្សារ​អន្តរជាតិ ជាពិសេសនាំចេញទៅកាន់សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសជប៉ុន ជាដើម។

តាមរយៈវិស័យរោងចក្រនេះ បានរួមចំណែកបង្កើតការងារដល់ពលរដ្ឋក្នុងប្រទេស ជំនួសការធ្វើចំណាកស្រុក​ដោយប្រថុយប្រថានបានរាប់ម៉ឺននាក់។

សូមបញ្ជាក់ថា កម្ពុជា បាននាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើពីក្រណាត់ មានតម្លៃជាង ១.៣ពាន់​លានដុល្លារ រយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែ មេសា ឆ្នាំ ២០២៣ ពោលគឺមានការធ្លាក់ចុះ ២៨.៥ភាគរយ បើធៀបនឹងរយៈ​ពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានតម្លៃ ១.៩ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យ​បណ្តោះ​អាសន្នរបស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម