Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ត្រៀម​ហៅ​ម្ចាស់​ហាង​មក​សាកសួរ ពាក់ព័ន្ធ​កញ្ចុះ​មាន​វាំងនន បិទបាំង

បានផុស

នៅ

បាត់ដំបង ៖ បច្ចុប្បន្ន​គេ​ស​ង្កេត​ឃើញ​ថា ភោជនីយដ្ឋាន និង​អាហារដ្ឋាន​មួយ​ចំនួន​តូច នៅក្នុង​ខេត្តបាត់ដំបង មានការ​ដំឡើង​វាំងនន​បិទបាំង​កញ្ចុះ ដែល​ភ្ញៀវ​ចូល​អង្គុយ​ផឹក​ស៊ី ដែល​បង្ក​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​យល់​ច្បាប់ ប៉ុន្តែ​វា​ក៏​ជា​ឱកាសល្អ​សម្រាប់​អ្នក​ខិលខូច ដែល​ចូលចិត្ត​សេវា​បែបនេះ ដើម្បី​គេច​ពី​ភ្នែក​មនុស្ស​នានា​ដែល​ចូលទៅ​ពិសា​អាហារ​នៅ​ទីនោះ​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​គឺ​នៅក្នុង​អាហារ​ដ្ឋា​ន​មួយ​កន្លែង យីហោ “​ម្លប់​ត្រជាក់​” ដែល​មាន​ទីតាំង​នៅតាម​បណ្តោយ​ដងស្ទឹង​សង្កែ ត្រើយ​ខាងកើត ក្នុងភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ដែលជា​អាហារដ្ឋាន​មួយ នៅ​ក្នុង​ចំណោម​អាហារ​ដ្ឋា​ន​ជាច្រើន​ដែល​នៅជាប់ៗ​គ្នា​។

នៅក្នុង​អាហារ​ដ្ឋា​ន​មួយ​នេះ គេ​ស​ង្កេត​ឃើញថា មា​នក​ញ្ចុះ​ជាច្រើន ដែល​កញ្ចុះ​នីមួយៗ មាន​ចង​វាំងនន​ចំនួន​ពីរ​ផ្ទាំង ពណ៌​ស្លា​ទុំ ដែល​វាំងនន​ខ្លះ​ត្រូវបាន​រូត​បិទ​ ខណៈ​មាន​ភ្ញៀវ​អង្គុយ​នៅ​ខាងក្នុង​ដែល​ពួកគាត់​ត្រូវការ​សេវា​ងងឹត​ៗ ឯ​វាំងនន​ខ្លះទៀត​នៅ​ចំហ​ដោយសារ​មិនទាន់​មាន​ភ្ញៀវ​ចូល​អង្គុយ។

លោក​វរសេនីយ៍ឯក ប៊​ន វណ្ណា​រ៉ា នាយការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី នា​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៣ នេះ​ថា វា​ជា​ករណី​ខុសច្បាប់​ទាំងស្រុង សម្រាប់​ការដាក់​វាំងនន​នៅតាម​កញ្ចុះ​ដើម្បី​បិទបាំង​បម្រើសេវា​ភ្ញៀវ។

លោក​ក៏បាន​សង្កត់ធ្ងន់ថា សម្រាប់​កញ្ចុះ​នីមួយៗ ត្រូវការ​រងស្បូវ​ឱ្យ​បាន​ខ្ពស់ ជៀសវាង​ការទុក​ឱ្យ​សំយាប​ធ្លា​ក់ទាប​ពេក ហើយ​ម្យ៉ាងទៀត​កម្លាំង​ការិយាល័យ​របស់លោក​ក៏​ធ្លាប់បាន​ចុះ​ផ្សព្វផ្សាយ​អំពី​បញ្ហា​នេះ​រួចមកហើយ​ដែរ ប៉ុន្តែ​ទីតាំង​ខ្លះ​នៅតែ​ផ្គើន​និង​បទបញ្ជា​នេះ​ដដែល ដូច្នេះ​សម្រាប់​អាហារ​ដ្ឋា​ន​ខាងលើ លោក​នឹង​ឱ្យ​កម្លាំង​ចុះទៅ​ធ្វើការ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ និង​អោយ​ម្ចាស់​ហាង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ល្មើសច្បាប់​នេះ៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ២ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៩ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម