Connect with us

ព័ត៌មានអន្ដរជាតិ

ព្រឹទ្ធសភាត្រៀមចាប់ផ្តើមការជំនុំជម្រះចោទប្រកាន់លោក Trump នៅសប្តាហ៍ក្រោយ

បានផុស

នៅ

ក្រុមអ្នកប្រជាធិបតេយ្យបាននិយាយថា ការជំនុំជម្រះចោទប្រកាន់លោក Donald Trump ពាក់ព័ន្ធតួនាទីរបស់លោកនៅក្នុងកុបកម្មដ៏សាហាវនៅវិមានកាពីតូលសហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ខែមករា គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃចន្ទ សភាតំណាងរាស្ត្រនឹងបញ្ជូនការចោទប្រកាន់ទៅព្រឹទ្ធសភា ដោយចាប់ផ្តើមដំណើរការជំនុំជម្រះនៅក្នុងអង្គជំនុំជម្រះដែលមានសមាជិក១០០នាក់។

ក្រុមអ្នកសាធារណរដ្ឋចង់ឲ្យមានការពន្យាពេល ដើម្បីអនុញ្ញាតឲ្យអតីតប្រធានាធិបតីរូបនេះមានពេលវេលាកាន់តែច្រើនដើម្បីត្រៀមខ្លួន។

ការជំនុំជម្រះចោទប្រកាន់លោក Trump នឹងក្លាយជារឿងតែមួយគត់មិនធ្លាប់មាន ដែលបានកើតឡើងបន្ទាប់ពីប្រធានាធិបតីមួយរូប ចាកចេញពីតំណែង។

សភាតំណាងរាស្ត្រកាលពីសប្តាហ៍មុន បានចោទប្រកាន់លោក Trump ពីបទញុះញង់ឲ្យមានអំពើហិង្សានៅវិមានកាពីតូល។ ប្រសិនបើត្រូវបានផ្តន្ទាទោសមែននោះ លោកអាចត្រូវបានរារាំងពីការកាន់តំណែងជាប្រធានាធិបតីនាពេលអនាគត។

អាណត្តិរបស់លោកបានបញ្ចប់កាលពីថ្ងៃពុធ ហើយលោកបានចាកចេញពីទីក្រុងវ៉ាស៊ីនតោនភ្លាមៗដោយមិនចូលរួមក្នុងពិធីស្បថឡើងកាន់អំណាចរបសអ្នកស្នងតំណែងគឺលោក Joe Biden ទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប៊ូតុងក្រហមដ៏អាថ៌កំបាំងលើតុរបស់ ត្រាំ ហាក់ដូចជាត្រូវបានដកចេញពីការិយាល័យពងក្រពើ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម