Connect with us

ជីវិតកម្សាន្ដ

សម្រស់តារាស្រីជប៉ុនម្នាក់ ត្រូវទស្សនិកជនប្រៀបធៀបជាបងប្អូនភ្លោះនឹង Lisa

បានផុស

នៅ

តារាស្រីជប៉ុនដ៏ល្បី និងស្រស់ស្អាតម្នាក់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបង្ហាញមុខមាត់ស្រដៀងទៅនឹងតារារ៉េប Lalisa សមាជិកក្រុម Blackpink ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែងជប៉ុន Nana Komatsu ត្រូវបានគេប្រដូចទៅនឹង Lisa ព្រោះតែរូបសម្រស់របស់នាងស្រដៀងគ្នាខ្លាំង រហូតមានអ្នកខ្លះនិយាយថា Nana អាចជាបងប្អូនភ្លោះជាមួយ Lisa ទៀតផង ខណៈ Nana អាយុចាស់ជាង Lisa តែមួយឆ្នាំប៉ុណ្ណោះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​មួយ​បាន​ចែករំលែក​ថា ភាព​ស្រដៀងរបស់ Nana ទៅ​នឹង Lisa ពិតជារឿង​មិន​នឹក​ស្មាននោះទេ ​បើមើលទៅពួកគេ​ហាក់​ដូច​ជាបង​ប្អូន​ស្រី​នឹងគ្នាអ៊ីចឹង! ទោះយ៉ាងណាហ្វេនមួយចំនួនមិនគាំទ្រចំពោះការចែករំលែកនេះទេ ដោយពួកគេលើកឡើងថា ភាពដូចគ្នាដែលគ្រប់គ្នានិយាយ គ្រាន់តែជាស្ទីលតុបតែងមុខរបស់ Nana ប៉ុណ្ណោះ ហើយសម្រស់ធម្មជាតិរបស់នាងពិតជាខុសគ្នាដាច់ពី Lisa ។

គួរបញ្ជាក់ថា Nana ត្រូវបានអ្នកគាំទ្រ K-Pop ជាច្រើនស្គាល់នាងជាយូរមកហើយ ជាពិសេសក្នុងនាមជាទូតសុឆន្ទៈរបស់យីហោ Chanel ហើយតារាស្រីរូបនេះក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយ Jennie សមាជិកក្រុម BLACKPINK ផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បញ្ចាំងភាគដំបូង ខ្សែភាពយន្តរបស់ Jennie ទទួលមតិមិនពេញចិត្តលើឈុតអាសអាភាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៧ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៧ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម