Connect with us

ព័ត៌មានអន្ដរជាតិ

បេក្ខជនប្រធានាធិបតីអាមេរិក ប្រកាសថា សង្គ្រាមលោកលើកទី៣នឹងផ្ទុះ បើអ៊ុយក្រែន ចាញ់ រុស្ស៊ី

បានផុស

នៅ

ការបណ្តោយឲ្យអ៊ុយក្រែនចាញ់រុស្ស៊ី នៅលើសមរភូមិ​ នឹងបណ្តាលឲ្យផ្ទុះសង្គ្រាមលោកលើកទី៣ ។ នេះបើយោងតាមការប្រកាសពីបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោកស្រី Nikki Haley។

លោកស្រី Nikki Haley (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតអភិបាលរដ្ឋ South Carolina រូបនេះ ដែលប្រកាសឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីអាមេរិកក្នុងខែកុម្ភៈ បានប្រាប់ទស្សនិកជននៅសាលាក្រុងក្នុងរដ្ឋ Iowa កាលពីចុងសប្តាហ៍ថា ការបំពាក់អាវុធដល់ទីក្រុងកៀវ គឺដើម្បីទប់ស្កាត់សង្គ្រាម ហើយវាក៏ជាការផ្ញើសារទៅកាន់គូប្រជែងរបស់សហរដ្ឋអាមេរិកផងដែរ ។

លោកស្រីនិយាយថា “នៅពេលអ៊ុយក្រែនឈ្នះ វាផ្ញើសារទៅចិនជាមួយតៃវ៉ាន់, វាផ្ញើសារទៅអ៊ីរ៉ង់ដែលចង់បង្កើតគ្រាប់បែក, វាផ្ញើសារទៅកូរ៉េខាងជើងដែលសាកល្បងមីស៊ីលផ្លោង ហើយវាផ្ញើសារទៅរុស្ស៊ីថា សង្គ្រាមចប់ហើយ។ វាជាផលប្រយោជន៍ល្អបំផុតរបស់អាមេរិក ហើយវាជាផលប្រយោជន៍ល្អបំផុតនៃសន្តិសុខជាតិរបស់យើង ដើម្បីឲ្យអ៊ុយក្រែនឈ្នះ។ យើង​ត្រូវ​តែ​មើល​ឲ្យ​បាន​ច្បាស់ យើង​ត្រូវ​តែ​បញ្ចប់​វា”។

ពេលនិយាយថាតើសង្រ្គាមអាចបញ្ចប់ទៅដោយរបៀបណា លោកស្រី Haley បានលើកឡើងថា ​វា​នឹង​បញ្ចប់នៅ​ថ្ងៃ​មួយ​ប្រសិនបើ​រុស្ស៊ី​ដកទ័ព​ចេញ​។​ បើសិនជា​អ៊ុយក្រែន​ដក​ចេញវិញនោះ ​យើង​ទាំងអស់​គ្នា​នឹងឃើញ​សង្គ្រាម​លោក​។ ដើម្បីទប់ស្កាត់បញ្ហានេះ ទីក្រុងកៀវត្រូវការអាវុធ, អាវុធជាច្រើនប្រភេទ។

(រូបថត៖ Knowyourmeme)

ស្របពេលជាមួយគ្នានោះដែរ លោកស្រី Haley អះអាងទៀតថា “រុស្ស៊ីធ្លាប់និយាយហើយថា ប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិកគឺជាអ្នកបន្ទាប់ ប្រសិនបើអ៊ុយក្រែនដួលរលំ។ ​ប្រសិន​បើ​វា​កើត​ឡើងមែន ច្បាស់ណាស់​សង្គ្រាម​លោកនឹងកើតឡើង​”។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញអាមេរិកភាគច្រើនទទួលស្គាល់ថា ការដែលរុស្ស៊ី នឹងលុយលុកប្រទេសប៉ូឡូញនិងរដ្ឋបាល់ទិក គឺមិនទំនងទាល់តែសោះ។

ការលុកលុយប្រទេសទាំងនោះ នឹងបង្កឲ្យមានមាត្រា៥ របស់អង្គការណាតូ ដែលចែងអំពីការការពារគ្នាទៅវិញទៅមក។ រឿងនោះនឹងបង្វែរជម្លោះដែលគេធ្លាប់តែនិយាយថាជាសង្គ្រាមប្រូកស៊ីរវាងទីក្រុងមូស្គូ និងសម្ព័ន្ធភាពអាត្លង់ទិកខាងជើង ទៅជាសង្រ្គាមដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ទីក្រុងប៉េកាំង ព្រមានថា ជម្លោះ ចិន- អាមេរិក នឹង ក្លាយ ជា មហន្តរាយ សម្រាប់ ពិភពលោកទាំងមូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម