Connect with us

ព័ត៌មានជាតិ

ជំនាញមជ្ឈមណ្ឌលស្រាវជ្រាវ គ្រោងនឹងសាកល្បងបង្កាត់ពូជ«ត្រីខ្យា» នៅខេត្តស្ទឹងត្រែង

បានផុស

នៅ

អ្នក​ជំនាញ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ផលិត​ពូជ​វា​រី​សត្វ​មេគង្គ​លើ គ្រោង​សាកល្បង​បង្កាត់​ពូជ​ត្រី​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថា «ត្រី​ខ្យា» ជំនួស​ត្រី​ធម្មជាតិ ដើម្បី​កុំ​ឲ្យ​វា​ផុត​ពូជ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន រ៉ាស៊ី អនុ​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​ក្តាប់​ការងារ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ផលិត​ពូជ​វារី​សត្វ​មេគង្គ​លើ បាន​និយាយ​ថា នៅ​ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ចាប់​តាំងពី​មជ្ឈមណ្ឌល​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ​មក ការ​ផលិត​ពូជ​ត្រី​មាន​ដូចជា ត្រី​ឆ្ពិន ត្រី​អណ្ដែង ត្រី​ប្រា និង​ត្រី​ទី​ឡា​ព្យា​ជាដើម។

លោក ប៊ុន រ៉ាស៊ី បាន​និយាយ​ទៀត​ថា នៅ​ពេល​ដ៏​ឆាប់​ខាងមុខ នឹង​មាន​ការ​ចិញ្ចឹម​ពូជ«ត្រី​ខ្យា» ដែល​ជា​ត្រី​កម្រ​មួយ​ប្រភេទ​ក្នុង​តំបន់​ទឹកសាប​ខេត្ត​ស្ទឹងត្រែង​ផង​ដែរ។

លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា ស្នើសុំ​ដល់​អភិបាលខេត្ត សូម​ចូលរួម​ជួយ​សហការ​រក​ទីផ្សារ​គាំទ្រ​ទិញ​កូន​ត្រី​ពី​កន្លែង​ផលិត​កូន​ត្រី​ដ៏​ធំ​មួយ​នេះ ក្រោយពី​ផលិត​បាន។

លោក​រដ្ឋមន្ត្រី​កសិកម្ម​ថ្មី បាន​មាន​ប្រសាសន៍​ជំរុញ​ដល់​មន្ត្រី​ជំនាញ​នៅ​ស្ថានីយ​ស្រាវជ្រាវ និង​បង្កាត់​ពូជ​ត្រី ដើម្បី​ធ្វើការ​សាកល្បង​ចិញ្ចឹម«ត្រី​ខ្យា» ក្រសួងកសិកម្ម គាំទ្រ និង​ជួយ​ជា​ថវិកា​ទៅ​លើ​គម្រោង​នេះ បើកាលណា​ចិញ្ចឹម​បាន​ជោគជ័យ យើង​ក៏​អាច​ផ្សព្វ​ដល់​ប្រជាជន​ចិញ្ចឹម​បន្ត​បាន​ទៀត​ផង។

លោក ស្រី សមវិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង បាន​ឲ្យ​ដឹង​ដែរ​ថា បើ​សិន​ជា​គម្រោង​ចិញ្ចឹម«ត្រី​ខ្យា» ជា​ប្រភេទ​ត្រី​ក្នុង​ស្រុក​អាច​ផលិត​បាន លោក​យល់​ឃើញ​ថា ពេល​គម្រោង​ជោគជ័យ ប្រជាជន​នឹង​ចាប់​អារម្មណ៍ ហើយ​ងាក​មក​ធ្វើ​វារីវប្បកម្ម​ប្រភេទ​ត្រី​ក្នុងស្រុក។ ពេលនោះ ខាង​ជំនាញ​ផលិត​ត្រី​ក្នុងស្រុក ក៏​មាន​កម្លាំង​ផលិត​ត្រី​ក្នុង​ស្រុក ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ទីផ្សារ​ខ្ពស់ និង​ត្រី​ផ្សេងៗ​ទៀត ឲ្យ​កាន់តែ​ច្រើន ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ។

សូម​បញ្ជាក់​ថា មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ផលិត​ពូជ​វា​រី​សត្វ​មេគង្គ​លើ បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ កាលពី​ឆ្នាំ ២០២១ ហើយ​បាន​ចំណាយ​ថវិកា​អស់ ១ លាន ៧ សែន​ដុល្លារ លើ​ផ្ទៃដី​ជាង ១០ ហិកតា៕

អត្ថបទ ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

រដ្ឋបាលខេត្តតាកែវ ដឹកនាំមន្ត្រីទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍តាមព្រំដែនខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ១៣ នាទី មុន

អគ្គស្នងការរង រម្លឹកនគរបាលប៉ុស្តិ៍ត្រូវធ្វើឥរិយាបទជាអ្នកបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យល្អ  

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋាភិបាល និងវិស័យឯកជនរួមគ្នាបើកយុទ្ធនាការលើកកម្ពស់ និងផ្សព្វផ្សាយការយល់ដឹងអំពីការពិសាគ្រឿងស្រវឹង

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

អាជ្ញាធរ​សុខាភិបាល​អាមេរិកកំពុងតាមដាន​ករណីសង្ស័យ​​​​ឆ្លង​​ជំងឺផ្តាសាយបក្សីពីមនុស្សទៅមនុស្ស

ចរាចរណ៍៥០ នាទី មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ចរាចរណ៍២៣ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ចរាចរណ៍៥០ នាទី មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

សេដ្ឋកិច្ច២៣ ម៉ោង មុន

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២៣ ម៉ោង មុន

បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុង​តំបន់​ហាមឃាត់ជាន់មុីន​បណ្តាល​ឲ្យដាច់ជើង​ម្ខាងរបួសធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម